CamNews

កីឡា 

Amir Khan បដិសេធ មិនរវល់ជាមួយ ប៉ាក់គីអៅ ខណៈបង្វែគោលដៅ ចង់ប្រកួតខ្លាំងជាមួយ Floyd

ព័ត៌មានកីឡា៖ Amir Khan បានទទួចបដិសេធនឹងកិច្ចចរចារការប្រកួតជាមួយ​ ប៉ាក់គីអៅ ក្នុងទីក្រុង​ Dubai នាឆ្នាំក្រោយនេះ ហើយកីឡាករបានបន្ថែមទៀតថា គូរប្រកួតដែលសំខាន់គឺ Floyd Mayweather ។ 

កីឡាករ Amir Khan វ័យ ២៨ ឆ្នាំធ្លាប់ប្រកួតបាន ចំនួន ៣៤ ដង ចាញ់ ៣ដង ឈ្នះ ៣១ ដងនឹងធ្លាប់បានផ្ដួលគូរប្រកួតរហូតដល់ទៅ ១៩ ដង បានបដិសេធនឹងជំនួបចរចារប្រកួតជាមួយប៉ាក់គីអៅ នៅឆ្នាំក្រោយ ក្នុងទីក្រុង​ Dubai ។ កីឡាករបានប្រាប់ទៅកាន់ ភ្នាក់ងារប៉ាក់គីអៅថា ប្រសិនជាកីឡាករ ពិតជាចង់ប្រកួត មែន​នោះ គួរតែពង្រឹងកាយសម្បទាឲ្យបានរឹងមាំឡើងវិញសិនទៅ មុនពេលក្លាយជាដៃគូរប្រកួត ហើយ​​ខណៈពេលនេះ ដៃគូរសំខាន់ បំផុតដែល គាត់ចង់ប្រកួត គឺ Floyd Mayweather មិនមែនជា​ប៉ាក់គីអៅ នោះទេ ។ Amir Khan យល់ថា Floyd Mayweather នៅពេលនេះ កំពុងតែរត់គេចវេស​​នឹងការប្រកួតជាមួយ គាត់​ហើយ ហើយគាត់ក៏កពុងតែតាមប្រមាញ់អូស ក កីឡាករនេះ ឡើងប្រកួត ដូច្នេះគាត់​មិនចង់​ជជែក​អ្វីជាមួយ ប៉ាក់គីអៅ នោះទេ។ 

Amir Khan លើកឡើងទៀតថា​ មិនជាថ្វីអ្វីនោះទេ ប្រសិនជា ប៉ាក់គីអៅ ពិតជាចង់ប្រកួតជាមួយ គាត់​មែន​នោះ ប៉ុន្ដែត្រូវព្យាបាល រាងកាយ ឲ្យមានភាពរឹងមាំសិនទៅ ។ គាត់អាចប្រកួតបាននៅឆ្នាំក្រោយ ហើយក៏ចាំពិភាក្សាគ្នានៅពេលនេាះក៏បានដែរ ប៉ុន្ដែពេលនេះ គាត់កំពុងតែចង់ប្រកួតជាមួយ Floyd ខ្លាំង​ណាស់ ដែលគេបច្ចុប្បន្នកំពុងតែរត់គេចពីរូបគាត់។ 

មិនត្រឹមតែ Amir Khan នោះទេដែលចង់ប្រកួតជាមួយ Floyd ប៉ុន្ដែនៅមានកីឡាករ ជាច្រើនទៀត ដែលមានគំនិតដូច្នេាះ។ ប៉ុន្ដែសេចក្ដីសម្រេច​កន្លង​មក Floyd បានផ្ដល់ឱកាសដល់កីឡាករ​បីរូបរួចហើយ ដែលជាជម្រើស​របស់ Floyd ក្នុងនោះ​មិនមាន Amir Khan នោះទេ​ ដូច្នេះ​នៅមានសង្ឃឹមប៉ុន្មានភាគរយ ដែល ​Amir Khan អាចនឹងសម្រេចក្ដីស្រម៉ៃ​ប្រកួតជាមួយ​​ Floyd ។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailymail


Tags: boxing news Manny Pacquiao Floyd