CamNews

យល់ដឹង 

រូបមន្តធម្មជាតិងាយៗ ការពារភ្នែកពីពន្លឺកុំព្យួទ័រ និងជួយឱ្យភ្នែកមានសុខភាពល្អ

សុខភាពភ្នែក គឺជារឿងដ៏សំខាន់បំផុត សំរាប់មនុស្សគ្រប់គ្នា មិនថា មនុស្សប្រុស ស្រ្តី ចាស់
ឬ ក្មេងនោះទេ។ អ្នកត្រូវតែថែរក្សា ភ្នែករបស់អ្នកឱ្យមានសុខភាពល្អ ជានិច្ច  ព្រោះថា ភ្នែក
ជាវត្ថុ ដ៏មានតំលៃមួយ ដែលអាចឱ្យអ្នក មើលឃើញអ្វីៗគ្រប់បែបយ៉ាង នៅលើភពផែនដីដ៏
ស្រស់ស្អាតមួយនេះ។ ដូច្នេះ អ្នកត្រូវដឹងពីវិធីមួយចំនួន ដែលអ្នកជួយខ្លួនឯងបាន ឱ្យជៀស
ផុតពីជំងឺភ្នែក​ និង ការពារភ្នែករបស់អ្នកឱ្យមានសុខភាពល្អ។

ខាងក្រោមនេះ  គឺជាវិធីងាយៗ និង ប្រភេទ អាហារមួយចំនួន អាចការពារភ្នែករបស់អ្នក ពី
ពន្លឺកញ្ចក់កុំព្យួទ័រ បានយ៉ាងមានប្រសិទ្ធិភាព៖

អ៊យស្ទើរ៖ មានផ្ទុកនូវសារធាតុស័ង្កសី និងសារធាតុចិញ្ចឹម ដែលមានអត្ថប្រយោជន៍យ៉ាង
ចំពោះសុខភាពភ្នែករបស់អ្នក។ គ្រាន់តែអ្នកទទួលទាន អ៊យស្ទើរ ២គ្រាប់ ក្នុង១ថ្ងៃ នឹងជួយ
ឱ្យភ្នែករបស់អ្នក ទទួលបាននូវសុខភាពល្អ អាចការពារប្រឆាំងនឹងជំងឺផ្សេងៗ​ បានយ៉ាងល្អ
ប្រសើរ។ ក្នុងនោះក៏មានប្រភេទអាហារ មួយចំនួនទៀតដូចជា៖ បន្លែបៃតង ស៊ុត និងសាច់
ជាដើម។ល។

សំរាកភ្នែក៖ ក្រោកចេញពីមុខកញ្ចក់កុំព្យួទ័រ របស់អ្នក  រៀងរាល់ ៣០នាទីម្តង  រួចដើរចុះ
ឡើង សំឡឹងរកមើល  រុក្ខជាតិពណ៌បៃតង  ដូចដើមឈើ   ដែលមាននៅជិតកន្លែងធ្វើការ
ដើម្បីឱ្យភ្នែក របស់អ្នក បានសំរាកគ្រប់គ្រាន់។

យោងតាមអ្នកជំនាញផ្នែកភ្នែក នៅទីក្រុងញ៉ូយក បានឱ្យដឹងថា ការសំរាកភ្នែក រយៈពេល
ខ្លីគឺជាប្រសើរជាងរយៈពេលវែង ដោយសំរាក រយៈពេល ២ ទៅ៣នាទី រៀងរាល់១៥ ទៅ
២០នាទីនៅពេលអ្នកមុនកុំព្យួទ័រ និង៥នាទី រៀងរាល់ ៣០នាទីម្តង  និង ១០នាទី រៀងរាល់
១ម៉ោងម្តង។

សំឡឹងមើលចុះឡើង៖ សំឡឹងមើល  អ្វីដែលនៅឆ្ងាយ ពីខ្លួនរបស់អ្នក  រយៈពេល ១០
ទៅ១៥វិនាទី នៅពេលអ្នកមានអារម្មណ៍ក្តៅ ឬ ស្រវាំងភ្នែក ដោយសារនៅមុខកញ្ចក់កុំព្យួ
ទ័រយូរពេក។

ធ្វើបែបនេះ ១០ដង ដោយសំឡឹងមើលវត្ថុអ្វីមួយ  រយៈពេល១០ ទៅ១៥វិនាទី រួចបិទបើក
ភ្នែករបស់អ្នករៀងរាល់ ១០ទៅ១៥វិនាទីម្តង វានឹងជួយ កាត់បន្ថយគ្រោះថ្នាក់នៃជំងឺភ្នែក។
ជាពិសេស សំរាប់អ្នកដែលធ្វើការងារជាមួយនឹងកុំព្យួទ័រតែម្តង៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ theatlantic


Tags: knowledge ways and foods for healthy eyes