ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរក្នុងស្រុក សហរដ្ឋអាមេរិក អោយដឹងថា ឧក្រិដ្ឋជន ២ នាក់ ប្រពន្ធប្តី ដែលបានបាញ់រះសម្លាប់មនុស្សរង្គាល ១៤ នាក់ និង២១នាក់ផ្សេងទៀតរងរបួសនៅមជ្ឈមណ្ឌល សេវាក្នុងស្រុក រដ្ឋ California នោះ ផ្ទះរបស់ពួកគេ ពោរពេញទៅដោយសព្វាវុធ ខុសច្បាប់តែម្តង ។
គ្រឿងបំផ្ទុះ កាំភ្លើងខ្លី កាំភ្លើងវែង និងរាប់ពាន់គ្រាប់រំសេវ ត្រូវបានរកឃើញ ដោយប៉ូលីស អំឡុង បេសកម្ម សម្រុកចូលផ្ទះជនសង្ស័យ ក្រោយមានការវាយប្រហារ បាញ់ សម្លាប់ ជនសង្ស័យទាំង ២ នាក់នោះ កាលពីថ្ងៃពុធកន្លងទៅនេះ ។ អាជ្ញាធរក្នុងស្រុកពុំទានបានដឹងជាក់ច្បាស់នៅឡើយ ទេពីចេតនានៃការវាយប្រហារ ដោយខ្មាន់កាំភ្លើងជាប្រពន្ធប្តី ឈ្មោះ Syed Rizwan Farook វ័យ ២៨ ឆ្នាំ និងឈ្មោះ Tashfeen Malik វ័យ ២៧ ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា មកដល់ បច្ចុប្បន្នភាព អត្តសញ្ញាណជនរងគ្រោះ ត្រូវបានស្នងការ ក្រុង San Bernardino ប្រកាសឲ្យដឹង ជាសាធារណៈ ក្នុងនោះ ជនរងគ្រោះស្លាប់ដែល វ័យក្មេង ជាងគេ មានអាយុ ២៦ ឆ្នាំ និង ជនរង គ្រោះស្លាប់ដែលមានវ័យចំណាស់ជាងគេមានអាយុ ៦០ ឆ្នាំ ៕
- អាន ៖ "FBI ៖ ជាភារវកម្ម?" ការបាញ់ប្រហារ ទ្រង់ទ្រាយធំ សម្លាប់មនុស្ស រង្គាល ១៤នាក់ហើយ (Live)
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី