ព័ត៌មានអន្តរជាតិ ៖ អ្នកនេសាទប្រុសពីររូប មកពីរដ្ឋ New Jersey សហរដ្ឋអាមេរិក ពិតជា
មានភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលបានឃើញ ឆ្លាមកំណាចមាត់ស្រួច ទម្ងន់ដល់
ទៅ ១៣៧ គក នៅសុខៗស្រាប់តែហក់ចេញពីផ្ទៃទឹក ចូលទូកនេសាទរបស់គាត់ដោយ
ស្រួលទៅវិញ ដូច្នេះពួកគាត់មិនចាំបាច់ធ្វើការនេសាទ នាំតែហត់អ្វីនោះទេ នេះបើយោង
តាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស huffingtonpost ដែល
ទើបតែបានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ។
គួរបញ្ជាក់ផងដែរថា អ្នកនេសាទប្រុសដែលជាពលរដ្ឋ ប្រចាំរដ្ឋ New Jersey ទាំងពីរនាក់
នោះ មានឈ្មោះថាលោក Tom Rostron Jr. និងលោក Clint Simek ។ ពួកគាត់ទាំងពីរ
នាក់ បានប្រាប់ដល់ភ្នាក់ងារសារព័ត៌មានថា ទន្ទឹមនឹងការចេញនេសាទ ដូចដែលបានធ្វើ
ឡើងកាលពីសព្វមួយដង ថ្ងៃនេះ ពិតជាហេងហួស ដោយមិនចាំបាច់នេសាចនាំតែអស់
កម្លាំងអីនោះទេ ព្រោះឆ្លាមមួយក្បាលមើលទៅហាក់បីដូចជា ចង់អោយពួកយើងចាប់វា
អញ្ជឹង បន្ទាប់ពីវាបានហក់ចូលមកក្នុងទូកនេសាទ របស់ពួកយើងដោយខ្លួនវា។
ជាការពិត នេះមិនមែនជាករណីកម្រនោះទេ ព្រោះថា កាលពីពេលកន្លងទៅ ករណីបែប
នេះ ក៏ធ្លាប់បានកើតមានឡើងរួចម្តងមកហើយ នោះគឺ កាលពីអំឡុងឆ្នាំ ២០១១ នៅឯ
ឈូងសមុទ្រ ប្រទេស ម៉ិចសិក ឯណោះវិញ ក៏មានឆ្លាមកំណាចហក់ចូលក្នុងទូកអ្នកនេ
សាទដោយខ្លួនឯងផងដែរ ក្នុងនោះវាមានទម្ងន់ដល់ទៅ ១៧០ គក ឯណោះ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ huffingtonpost