CamNews

យល់ដឹង 

វិធីងាយៗ ជួយឱ្យសក់ខ្មៅភ្លឺរលោង ដោយផ្លែចេក

សក់គឺជាបញ្ហាមួយចំពោះមនុស្សគ្រប់តែងតែព្រួយបារម្ភ ជាពិសេស គឺមនុស្សស្រីតែម្តង ជាញឹក
ញ៉ាប ភ័យខ្លាចសក់ខូច បែកចុង សក់ជ្រុះ និង  មានអង្គែ។ ដោយសារតែសក់  ក៏ជាផ្នែកមួយនៃ
សម្រស់ផងដែរសំរាប់មនុស្ស។ ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បងនូវវិធីងាយៗ
ដែលអាចជួយឱ្យសក់របស់អ្នកមានសុខភាពល្អ និង មានឬសសក់ជ្រៅ។

គ្រឿងផ្សំ៖
-ផ្លែចេក ១ផ្លែ
-ខ្ទិះដូង
-ប្រេងដូង
-ទីកឃ្មុំ

វិធី៖ សូមយកផ្លែកចេក ១ផ្លែ លាយជាមួយនឹងខ្ទិះដូង ២ស្លាបព្រាបាយ ប្រេងដូង ២ស្លាបព្រាបាយ
ទឹកឃ្មុំ ២ស្លាបព្រាបាយ រួចក្រឡុកចូលគ្នាឱ្យសព្វ  លាបនៅលើសក់  យកថង់គ្របពីលើសក់  ទុក
រយៈពេល ៣០នាទី រួចលាងសំអាតសក់ចេញជាមួយនឹងសាប៊ូកក់សក់ ជាការស្រេច៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: knowledge How to make a homemade banana deep hair conditioner