អ្នកម្តាយដ៏កម្រម្នាក់ឈ្មោះថា នាង Jahantab Ahmadi បានអង្គុយនៅលើឥដ្ឋ ហើយដាក់កូនតូចរបស់ខ្លួននៅលើភ្លៅ ខណៈពេលដែលនាងកំពុងតែផ្តោតសំខាន់ទៅលើការប្រលងចូលសកលវិទ្យាល័យមួយ ដោយមានក្តីសង្ឃឹមថា ការប្រលងលើកនេះនឹងជួយកែប្រែឆាកជីវីតរបស់នាង អោយបានល្អប្រសើរ ។
រូបភាពដ៏មានឥទ្ធិពលមួយសន្លឹកនេះ ត្រូវបានថតដោយលោកសាស្រ្តាចារ្យនៅសកលវិទ្យាល័យឯកជនមួយ ដែលមានឈ្មោះថា Nasir Khusraw ដែលស្ថិតនៅក្នុងមជ្ឃមណ្ឌល Afghanistan ។ រូបថតមួយសន្លឹកនេះបានទទួលការចាប់អារម្មណ៍យ៉ាងច្រើន ជាពិសេសក្នុងចំណោមប្រទេសដែលស្រ្តីមិនសូវចេះអក្សរតែម្តង ។
-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews
ក្នុងនោះផងដែរ រូបភាពនេះបានធ្វើឲ្យអ្នកម្តាយមហិមាវ័យ ២៥ ឆ្នាំរូបនេះ ទទួលបាននូវការកោតសរសើរ និងការផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុរយៈពេល ៣ ឆ្នាំ ។
នាង Jahantab Ahmadi ដែលមកពីភូមិដាច់ស្រយាលមួយ នៅក្នុងខេត្ត Daikundi បានប្រាប់ AFP ថា ខ្លួនសព្វថ្ងៃនេះទទួលបានប្រាក់កម្រៃពីការធ្វើកសិកម្ម ដោយដាំដំឡូង និងស្រូវសាលី ។
អ្នកម្តាយមហិមារូបនេះបានប្រាប់អំពីក្តីសុបន្តិរបស់ខ្លួនថា នាងចង់ធ្វើការនៅខាងក្រៅផ្ទះ ហើយចង់ក្លាយជាគ្រូពេទ្យ ដើម្បីបម្រើការងារក្នុងសហគមន៍ ឬក្នុងសង្គមជាដើម ។
ហើយនៅទីបំផុតការព្យាយាមរបស់អ្នកម្តាយរូបនេះមិនបានធ្វើឲ្យនាងអស់សង្ឃឹមឡើយ នាង Ahmadi បានប្រលងជាប់បន្ទាប់ពីធ្វើដំណើរយ៉ាងលំបាកពីរដ្ឋធានី Nili ដែលមានរយៈពេល ២ ម៉ោង ហើយដើរតាមជើងរយៈពេល ៩ម៉ោង ឯណោះ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes