ឥណ្ឌា ៖ ការសិក្សាមួយទើបតែត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌាមានការរើសអើងចំពោះនារីភេទយ៉ាងខ្លាំង រហូតមានក្មេងស្រីជាច្រើននាក់ បានបាត់បង់ជីវីតជារៀងរាល់ឆ្នាំ ។
ក្រុមអ្នកស្រាវជ្រាវបានឲ្យដឹងថា នៅក្នុងកាសែត Lancet បានចុះផ្សាយថា ស្រ្តីជាច្រើននាក់គឺមិនត្រូវបានលើកកម្ពស់នោះទេ ដោយសារតែការរើសអើងនេះហើយ ។
ទទ្ទឹមនឹងនេះផងដែរ ក្រុមអ្នកស្រាវជ្រាវផ្សេងទៀតនៅក្នុងសកលវិទ្យាល័យ Paris Descartes បាននិយាយថា ការរើសអើងចំពោះនារីភេទមិនមែនមិនត្រឹមតែមិនត្រូវបានលើកកម្ពស់នោះទេ ប៉ុន្តែក៏ប្រឈមមុខនឹងការបាត់បង់ជីវីតផងដែរ ។
-នៅចាំអីទៀត ទទួលបានការបញ្ចុះតម្លៃដល់ទៅ ៥០ ភាគរយ ពីការចុះផ្សាយពាណិជ្ជកម្ម នៅគេហទំព័រ ខេមញ៉ូវ!!
លោក Guilmoto និងក្រុមការងារបានប្រើទិន្នន័យប្រជាជនពីប្រទេសចំនួន ៤៦ ដើម្បីគណនាចំនួនក្មេងស្រីដែលបានស្លាប់នៅក្នុងប្រទេសដែលមិនមានការរើសអើង ។
ភាពខុសប្លែកពីគ្នារវាងចំនួនមនុស្សដែលស្លាប់ចំនួន ១៩ នាក់ ដែលមានចំនួនស្រ្តី ១០០០ នាក់ កើតនៅក្នុងឆ្នាំ ២០០០ និង ២០០៥ វាត្រូវបានគេដឹងថា គឺជាចំនួនមួយដែលលម្អៀងនៃការស្លាប់ ប្រសិនបើប្រៀបធៀបទៅនឹងប្រទេសឥណ្ឌា ។
វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិឈ្មោះថា IIASA ដែលមានមូលដ្ឋាននៅប្រទេសអូទ្រីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រហែលជា ២២ ភាគរយ ដែលមានអត្រាមរណភាពរបស់នារីភេទអាយុក្រោម ៥ ឆ្នាំ (នៅក្នុងប្រទេសឥណ្ឌា) គឺដោយសារតែភាពលំអៀងផ្នែកយេនឌ័រ ពោលគឺរើសអើងស្រ្តីភេទតែម្តង ។
អ្នកស្រាវជ្រាវបានរកឃើញទៀតថា បញ្ហានេះត្រូវបានគេដឹងច្បាស់បំផុតនៅភាគខាងជើងប្រទេសឥណ្ឌាដែលមានរដ្ឋឈ្មោះថា Uttar Pradesh, Bihar, Rajasthan, និង Madhya Pradesh ដែលមានចំនួនពីរភាគបីនៃការស្លាប់របស់មនុស្សស្រី ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ khmertimes