CamNews

តារា 

ការពិតចឹងសោះ ទើបអតីតប្រពន្ធ លោក អ៊ុិត សេដ្ឋា មិនចូលរួមបុណ្យសព ព្រមទាំងបណ្តោយឲ្យកូនទាំង ៣ រស់នៅកំព្រា

ភ្នំពេញ ៖ ក្រោយពីពិធីករជើងចាស់​ លោក អ៊ុិត សេដ្ឋា បានទទួលមរណភាព ដោយបន្សល់នៅកូនប្រុសស្រីឲ្យកំព្រាម្តាយឪពុក និងម្តាយចាស់ជរាម្នាក់ បានធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃដល់អ្នកស្រី ស សុភា ដែលដាច់ចិត្តទុកឲ្យកូនទាំង ៣ រស់នៅជាក្មេងកំព្រា ដោយមិនខ្វាយខ្វល់បែបនេះ ។ 




ថ្វីត្បិតតែយើងមិនបានដឹងរឿងលម្អិតនៅក្នុងគ្រួសារ លោក អ៊ុិត សេដ្ឋា និងអតីតភរិយាដែលជាអនិកជនរស់នៅអាមេរិកមែនពិត ប៉ុន្តែមហាជនក៏សូមឲ្យអ្នកស្រី វិលត្រលប់មកមើលថែកូនទាំង ៣ ដែលគ្មានទីរំពឹងផងដែរ ។ នៅក្នុងផងដែរ ម្តាយលោក អ៊ុិត សេដ្ឋា ក៏រំពឹងថា អតីតកូនប្រសារក៏នឹងវិលត្រលប់មកវិញតាមការសំណូមពររបស់មហាជនផងដែរ ។​



គួរបញ្ជាក់ឲ្យដឹងថា លោក អ៊ុិត សេដ្ឋា ធ្លាប់បានរៀបការជាមួយនិងអតីតភរិយាមួយរូបទៀត មុនពេលរៀបការជាមួយនិង អ្នកស្រី ស សុភា ប៉ុន្តែរឿងចម្រូលចម្រាសក្នុងគ្រួសារធំ ឬ យ៉ាងណាទើបធ្វើឲ្យអ្នកស្រី ស សុភា ដាច់ចិត្តចាកចោលកូនទាំង ៣ ព្រមទាំងមិនបានអើតមុខចេញមុខក្នុងថ្ងៃបុណ្យ សព របស់អតីតស្វាមីទាល់តែសោះ ៕



ដោយ ៖ គន្ធា


Tags: Local news Social news