CamNews

យល់ដឹង 

រូបមន្តកំពូល ២យ៉ាង ព្យាបាលកំចាត់ខ្លាញ់លើស្បែកក្បាល ដោយធម្មជាតិ (មានវីដេអូ)

កោសិកាស្បែកផលិតជាតិប្រេង គឺធ្វើឱ្យសក់ក្បាលមានសំណើច និងមានសុខភាពល្អ។ ប៉ុន្តែ ប្រសិន បើស្បែកក្បាល មានជាតិប្រេងច្រើនពេក ហួសកម្រិត  នឹងបង្កឱ្យសក់  ពោរពេញដោយជាតិខ្លាញ់ ឬ ប្រេង ដែលជាមូលហេតុធ្វើឱ្យសក់ជ្រុះ និងមានអង្គែ។

ដូច្នេះ ថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នក នូវវិធីសាស្រ្តងាយៗ ២យ៉ាង អាចព្យាបាលកំចាត់ខ្លាញ់ ឬប្រេង នៅលើស្បែក បានយ៉ាងមានប្រសិទ្ធិភាព ដោយរូបមន្តធម្មជាតិ មិនប៉ះពាល់ដល់សុខភាព។

វិធីទី១៖ សូមយកស៊ុត  ២គ្រាប់  វាយបំបែក  យកតែផ្នែកពណ៌ស  លាយជាមួយនឹងទឹកក្រូចឆ្មារ ២ ស្លាបព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក  លាបនៅលើស្បែកក្បាល  រួចលាងសម្អាតជាមួយនឹង ទឹកក្តៅឧណ្ឌៗ ចេញជាការស្រេច។

វិធីទី២៖ សូមយកស៊ុត ១គ្រាប់ លាយជាមួយនឹង ម្ស៉ៅ henna ៣ស្លាបព្រាបាយ ប្រេងអូលីវ ១ស្លាប ព្រាបាយ និងទឹកឃ្មុំ​ ២ ស្លាបព្រាបាយ  លាយជាមួយនឹងទឹកក្តៅឧណ្ឌៗ បន្តិច  រួចកូរចូលគ្នាឱ្យសព្វ លាបនៅលើសក់ ដោយប្រើថង់ គ្របលើសក់ឱ្យជិត ទុករយៈពេល ១៥នាទី បន្ទាប់មក លាងសម្អាត សក់ជាចេញ ឱ្យបានស្អាត ជាការស្រេច៕



ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda 

 

 


 


Tags: knowledge Oily Hair