CamNews

ព័ត៌មានអន្តរជាតិ 

សាកសព ដំរីញីបង្កក ដ៏ធំមហិមា រស់នៅតាំងពី ៣៩,០០០ ឆ្នាំមុន បានយកមកតាំងពិពណ៌នៅ ជប៉ុន

ព័ត៌មានអន្តរជាតិ ៖  យោងតាមអត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានសា្កយ ដែលទើបតែ
បានចេញផ្សាយកាលពីវេលាល្ងាចម្សិលមិញនេះ   បានគូសបញ្ជាក់អោយដឹងថា  សាកសព
ដំរីញី​បង្កក ដ៏ធំមហិមា មានអាយុកាលរស់នៅតាំងពី៣៩,០០០ ឆ្នាំមុនត្រូវបានរកឃើញនៅ
ក្នុងតំបន់ Siberia ប្រទេសរុស្ស៊ីនោះ  បានធ្វើដំណើរមកដល់សាលតាំងពិពណ៌មួយ នៅក្នុង
ក្រុង Yokohama ហើយ ពោលគឺ ភាគខាងត្បូងទីក្រុង តូក្យូ ប្រទេសជប៉ុន។

គួររំឭកផងដែរថា សាកសពដំរីញី​បង្កកដ៏ធំមហិមា មានអាយុកាលរស់នៅតាំងពី៣៩,០០០
ឆ្នាំមុន មួយក្បាលនេះ ត្រូវបានរកឃើញកាលពីពេលកន្លងទៅ ដោយក្រុមអ្នកវិទ្យាសាស្រ្ត។
ជ្រាបកាន់តែច្បាស់  ថាតើទិដ្ឋភាពរួម   នៃការតាំងពិពណ៌ដំរីញី  ដ៏ធំមហិមាមួយក្បាលនេះ
មានភាពអធឹកអធមយ៉ាងណានោះ  តាមដានទស្សនាបណ្តារូបភាព ក៏ដូចជា វីដេអូ   ដែល
មានជាបន្តបន្ទាប់នៅខាងក្រោមនេះទាំងអស់គ្នាណា៎ ៖

ដោយ​ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange news video news pics