រថយន្ដ RX450h 2013 គឺជាកំណែថ្មីរបស់ស៊េរី RX ជំនាន់ទីបីរ(ឆ្នាំ ២០០៩) មិនមែនជាជំនាន់ថ្មី
នោះទេ ប៉ុន្ដែ Lexus នៅធ្វើការកែលំអមួយចំនួនធំ ដើម្បីចាកចេញបន្ដិចម្ដងៗ ពីស្រមោងរបស់
Toyota។
ចំណុចសំខាន់ៗដែលត្រូវបានកែលំអ មានដូចជា សំណាញ់បន្ថយកំដៅមានរូបរាងដូចអក្សរ X
ចង្កៀងហ្វាត្រូវបានបំពាក់ LED និងភ្លើងឌើមីមានលក្ខណៈ ជ្រៅជាងមុន។ ស៊េរីមុនរបស់រថយន្ដ
នេះ មានរូបរាងខាងក្រៅទន់ភ្លន់ ប៉ុន្ដែ RX450h 2013 ត្រូវបានកែប្រែមកជារូបរាងសង្ហារ បែប
បុរស។
កំណែ RX450h មានបំពាក់ម៉ាស៊ីន hybrid សាំង-អគ្គិសនី។ ម៉ាស៊ីនសាំងគឺប្រភេទ ៣,៥លីត្រ
V6 មានភ្ជាប់ VVT-i ជាមួយនឹងម៉ាស៊ីនអគ្គិសនី មានកម្លាំងសរុប ២៩៥សេះ។ រថយន្ដនេះអាច
បង្កើនល្បឿនឡើងដល់ ១០០គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៧,៤វិនាទី។
RX450h សំចៃសាំងបានច្រើន បើធៀបនឹង RX350 ហើយនេះក៏ដោយសារការប្រើប្រាស់ម៉ា
ស៊ីនអគ្គិសនី ក្នុងល្បឿនទាប។ នៅពេលឈប់ និងបញ្ឆេះ រថយន្ដនឹងប្រើប្រាស់ម៉ាស៊ីនអគ្គិស
នី ដោយពេលនោះម៉ាស៊ីនសាំងនឹងឈប់ដំណើរការ ហើយនៅពេលបង្កើនល្បឿន ឬបើកឡើង
ទីខ្ពស់ ទើបម៉ាស៊ីនសាំងដំណើរការ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ LD