CamNews

ជីវិតរស់នៅ 

ម្ចាស់ជ័យលាភី SMS បានលឿនបំផុតឈ្នះប្រាក់រង្វាន់ US$50,000

New York ៖ បើយោងតាមប្រភពសារព័ត៌មាន ​ បានចេញផ្សាយនាពេលកន្លងទៅបញ្ជាក់
អោយ
ដឹងថា ក្មេងប្រុសជំទង់វ័យ ១៧ ឆ្នាំម្នាក់បានជាប់ចំណាត់ថ្នាក់ក្នុងការប្រឡងប្រជែង
សរសេរសារ
​ (SMS) លឿនជាងគេបំផុត។

គួរបញ្ជាក់ផងដែរថា កម្មវិធីប្រលងប្រជែងប្លែកមួយនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី ០៨ ដើមខែសី
ហា ឆ្នាំ ២០១២ នេះ ដែលកម្មវិធីនោះមានឈ្មោះថា "6th Annual LG US National Texting Champ-
ionship
" ។


           Austin Weirschke ទទួលបា្រក់រង្វាន់ US$50,000 ជាជើងឯកជ័យលាភីប្រចាំកម្មវិធី

លើសពីនេះទៅទៀត បើតាមរបាយការណ៍បានបន្ថែមអោយដឹងផងដែរថា ក្មេងប្រុសជំទង់វ័យ ១៧
ឆ្នាំរូបនោះ មានឈ្មោះថា Austin Weirschke ដែលក្រោយមក គេបានជាប់ចំណាត់ថ្នាក់ជាម្ចាស់ជ័យ
លាភីប្រចាំកម្មវិធីប្រកួតប្រជែងក្នុងឆ្នាំនេះ ដោយត្រូវបានទទួលបា្រក់រង្វាន់
US$50,000 ខណៈពេល
ដែលគេបានផ្តួលគូរប្រកួត ១០ នាក់ផ្សេងៗទៀត។


                      ទិដ្ឋភាពរួម ពេលបេក្ខភាពទាំងអស់កំពុងធ្វើការប្រកួតប្រជែង

គួររំឮកផងដែរថា បើតាមអោយដឹង ការប្រឡងនៅក្នុងជុំទី ១ គឺតំរូវអោយបេក្ខភាពដែលបានចូលរួម
ទាំងអស់វាយពាក្យមួយឃ្លា (Twinkle, twinkle, little star, how I wonder what you are, up above the
world so high, like a diamond in the sky
) ដោយចំណាយពេលត្រឹមតែ ៤៥ វិនាទីតែប៉ុណ្ណោះ។ ទន្ទឹម
នឹងពេលនេះ​ដែរ កម្មវិធីប្រលងប្រជែងមួយនេះ ត្រូវបានចួលរួមសហការឧបត្ថម្ភធំដោយក្រុមហ៊ុន
LG Electronic ក្នុងគោលបំណងចង់ពង្រីកសក្តានុពលទីផ្សាររបស់ខ្លួនផងដែរ៕

ដោយ ៖​ ពិសិដ្ឋ
ប្រភព ៖ straitstimes


Tags: international news strange entertainment