CamNews

ព័ត៌មានអន្តរជាតិ 

កំពូលរូបិយវត្ថុទាំង ៥ ដែលធ្វើចរាចរ ខ្លាំងជាងគេបំផុត លើពិភពលោក ភាគ ១

ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងា​​រ សារព័ត៌មាន  បរទេស chinadaily ក្រោយពីបានដកស្រង់ របាយ ការណ៍ពី អង្គការ បម្រើការ ផ្ទេរប្រាក់ពិភពលោក ហៅកាត់ថា SWIFT អោយដឹងថា រូបិយវត្ថុ yuan របស់ប្រទេសចិន បានឡើងជំនួសដំណែងរូបិយវត្ថុ Swiss franc របស់ប្រទេសស្វីស ជារូបិយវត្ថុ​ដែលគេប្រើប្រាស់ខ្លាំងជាងគេបំផុតទី៧ នៅលើពិភពលោក ក្នុងអំឡុងខែមករា ឆ្នាំ២០១៤នេះ ។

ប្រភពដដែលបន្តអោយដឹងថា ទីផ្សារភាគហ៊ុនពិភពលោក នៃ ១,៣៩ ភាគរយ ក្នុងនោះ មានការ ចរាចរដោយប្រើ រូបិយវត្ថុ Swiss franc របស់ប្រទេសស្វីស ដល់ទៅ ១,៣៨ ភាគរយ ។ យ៉ាងណា ឆ្លៀតនៅក្នុងឱកាសនេះ ងាកក្រឡេកទៅមើល បណ្តា កំពូល រូបិយវត្ថុទាំង ៥ ដែលធ្វើចរាចរ ខ្លាំង ជាងគេបំផុត លើពិភពលោក ៖

១ រូបិយវត្ថុ ដុល្លារសហរដ្ឋអាម៉េរិក (USD)

២ រូបិយវត្ថុ អឺរ៉ូ (European euro)

៣ រូបិយវត្ថុ ផោន ចក្រភពអង់គ្លេស (UK pound)

៤ រូបិយវត្ថុ យេន ជប៉ុន (yen)

៥ រូបិយវត្ថុ ដុល្លារកាណាដា (Canadian dollar)

ប្រែសម្រួល ៖​កុសល
ប្រភព ៖ chinadaily


Tags: Int news Unt news Viral video Breaking news Australia