CamNews

ព័ត៌មានអន្តរជាតិ 

លោក Trump ប្រាកដជាប្រើពាក្យគ្រោតគ្រាតមិនខាន បានជាសហភាពអាហ្រ្វីក ស្នើឱ្យសុំទោសជាសាធារណៈ!!

អង្គការតំណាងឱ្យបណ្តាប្រទេសអាហ្វ្រិក បានទាមទារឱ្យប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវសុំទោសជាសាធារណៈ បន្ទាប់ពីរូបលោកត្រូវបានគេរាយការណ៍ថា បានហៅប្រទេសនានានៅលើទ្វីបអាហ្រីកថា "shitholes" ដែលមាន័យថា ជាប្រទេសគួរខ្ទើម។

គណៈបេសកកម្មរបស់អង្គការនេះ ប្រចាំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានបង្ហាញពីភាពតក់ស្លុត ការស្រងាកចិត្ត និងកំហឹងរបស់ខ្លួន ហើយបាននិយាយថា រដ្ឋបាលរបស់លោក Trump មានការយល់ខុសចំពោះជនជាតិអាហ្វ្រិក។

មេដឹកនាំអាមេរិកបាន បានថ្លែងសារដែលរងការចោទប្រកាន់នេះ នៅកិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍មួយស្តីពីអន្តោប្រវេសន៍។ ប៉ុន្តែលោក Trump បានបដិសេធថា លោកពុំបានប្រើភាសាគ្រោតគ្រាត ដូចដែលបានរាយការណ៍នោះទេ។



ប្រធានាធិបតីរូបនេះ ត្រូវបានគាំទ្រដោយសមាជិកគណបក្សសាធារណរដ្ឋពីរនាក់ ដែលបានជួបប្រជុំគ្នានៅសេតវិមាន ប៉ុន្តែសមាជិកព្រឹទ្ធសភាប្រជាធិបតេយ្យ លោក Dick Durbin បាននិយាយថា លោក Trump ពិតជាបានហៅបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិកថា "shitholes" ច្រើនលើកច្រើនសាមកហើយ ហើយបានប្រើភាសា "ប្រកាន់ជាតិសាសន៍" ទៀតផង ។

សហភាពអាហ្រ្វីក បាននិយាយថា "សុន្ទរកថានេះ ធ្វើឱ្យខូចដល់ជំនឿរបស់ពលរដ្ឋអាមេរិកចំពោះថ្នាក់ដឹកនាំ និងការគោរពចំពោះភាពសម្បូរបែប និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ" ។



សហភាពនេះ បានបន្ថែមទៀតថា៖ "ខណៈពេល ដែលយើងបង្ហាញពីការភ្ញាក់ផ្អើល ការស្រងាកចិត្ដ និងកំហឹងរបស់យើងនោះ សហភាពអាហ្រ្វិកទាំងមូល ជឿជាក់យ៉ាងមុតមាំថា ប្រាកដជាមានការយល់ច្រឡំដ៏ធំធេងលើទ្វីបអាហ្រ្វិក និងប្រជាជនរបស់ខ្លួន ដោយរដ្ឋាភិបាលអាមេរិកបច្ចុប្បន្នមិនខាន" ។ ប្រាកដណាស់ រដ្ឋបាលអាមេរិក និងប្រទេសអាហ្វ្រិក ចាំបាច់ត្រូវបើកកិច្ចសន្ទនាមួយដើម្បីពិភាក្សាពីបញ្ហានេះ»។

សុន្ទរកថានេះ ត្រូវបានគេចោទប្រកាន់ថា បានថ្លែងឡើង នៅពេលដែលសមាជិកសភា បានទៅជួបលោក Trump កាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិភាក្សាអំពីសេចក្ដីស្នើច្បាប់ទ្វេភាគី ដែលនឹងដាក់កំហិតលើការធ្វើអន្តោប្រវេសន៍ថ្មី ប៉ុន្តែត្រូវទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ ដែលគេហៅថា "ជនមានក្ដីសុបិន"  ដោយជនអន្តោប្រវេសន៍ជាកូនក្មេងរាប់សែននាក់ ត្រូវបានគេនាំយកទៅសហរដ្ឋអាមេរិកដោយខុសច្បាប់ ពីការនិរទេសខ្លួន។

គេនិយាយថា លោក Trump បានប្រាប់សមាជិកសភាថា ជំនួសឱ្យការផ្តល់ទីលំនៅបណ្តោះអាសន្នដល់ប្រជាពលរដ្ឋនៃប្រទេស ដែលរងគ្រោះ ដោយគ្រោះមហន្តរាយធម្មជាតិ សង្គ្រាម ឬជំងឺរាតត្បាត សហរដ្ឋអាមេរិកគួរតែជំនួសឱ្យជនអន្តោប្រវេសន៍មកពីប្រទេសដូចជាប្រទេសន័រវែសជាដើម មករស់នៅវិញ ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ ប៊ីប៊ីសុី


Tags: International news