ព័ត៌មានអន្តរជាតិ ៖ ដោយយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មាន
សឹង្ហបុរី singaporeseen ដែលទើបតែបានចេញផ្សាយកាលពីម្សិលមិញនេះ បានគូស
បញ្ជាក់អោយដឹងថា អ្នកវិទ្យាសាស្រ្តរុស្ស៊ី បានរកឃើញនូវសាកសពសត្វដំរីដ៏ធំមហិមា
មានអាយុកាល រស់នៅតាំងពី ១០,០០០ ឆ្នាំមុន តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា
សាកសពមួយនេះ នៅតែមានឈាមហូរដដែល។
លើសពីនេះ បើយោងតាមអត្ថបទផ្សាយរបស់ Laughing Squid ក៏បានអះអាងបន្ថែម
អោយដឹងថា សាកសពសត្វដំរីញី ដ៏ធំសម្បើម និងមានអាយុកាលរស់នៅតាំងពី ១ ម៉ឺន
ឆ្នាំមួយនេះ ត្រូវបានរកឃើញនៅលើកោះ New Siberian ស្ថិតនៅក្នុងប្រទេស Siberian។
លើសពីនេះ អ្នកវិទ្យសាស្រ្តរុស្ស៊ី ដែលមានដៃគូសហការមកពីកូរ៉េខាងត្បូង Sooam Biot-
ech Research Foundation បានសង្ឃឹមយ៉ាងមុតមាំថា ពួកគេនឹងយកឈាមទាំងនេះ
ទៅក្លូន (clone) អោយដូចទៅនឹងដំរី mammoth ដែលធ្លាប់តែមានកាលពីអតីតកាល។
ឈាមដែលបានយកចេញពីសាកសពដំរីញី ដ៏ធំមហិមាមួយនេះ គឺស្ថិតនៅក្នុងសភាពរាវ
នៅឡើយ ហើយអ្នកវិទ្យាសាស្រ្ត បានសន្មត់ថា វាគឺជាការរកឃើញមួយ ដែលបង្កជាភាព
ភ្ញាក់ផ្អើលជាខ្លាំង ខណៈពេលដែលឈាមប្រភេទនេះ អាចប្រឆាំងបានទៅនឹងការបង្កក
នៃភាពត្រជាក់របស់ធម្មជាតិ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen