CamNews

ព័ត៌មានអន្តរជាតិ 

បារាំង ប្រឈមបញ្ហា "សង្គ្រាម" ក្តៅជាមួយក្រុមភារវករ និងក្រុមជ្រុលនិយម តែមិនជាមួយនឹងក្រុមជនជាតិម៉ូស្លឹម

ព័ត៌មានអន្តរជាតិ ៖ នាយករដ្ឋមន្រ្តីប្រទេស បារាំង លោក Manuel Valls បានគូសបញ្ជាក់ អោយដឹងថា ប្រទេសរបស់ខ្លួន កំពុងប្រឈមមុខ បញ្ហាសង្គ្រាមក្តៅ ជាមួយនឹងក្រុមជ្រុលនិយម និង   ក្រុមភារវករ ក៏ ប៉ុន្តែមិនមែនជាមួយនឹង ក្រុមជនជាតិ មូស្លឹមនោះទេ ។

បន្ថែមពីលើនេះ លោក បានប្រាប់ រដ្ឋសភា ប្រទេសបារាំងអោយដឹងថា ក្រុម   ខ្មាន់កាំភ្លើង ក្រុមអ៊ីស្លាម ជ្រុលនិយម ដែលបានសម្លាប់ ជនស្លូតត្រង់ ១៧ នាក់ នៅ  ក្នុងទីក្រុង   ប៉ារីស   បន្មាន់ថ្ងៃមុននេះបន្តិច អោយដឹងថា ពួកគេមានគោលបំណងចង់សម្លាប់ចោលនូវ   ដួង ប្រលឹង ប្រទេសបារាំង ផ្ទាល់តែម្តង ក៏ ប៉ុន្តែពួកគេបរាជ័យ ។

គួររំឮកថា សុន្ទរកថាមួយនេះ លោកបានលើកឡើង ក្រោយមានពិធីបុណ្យសព ជូនជនរងគ្រោះ៧នាក់ ក្នុងចំណោម ១៧ នាក់ ដែលបានស្លាប់ក្នុងការវាយប្រហារ កាលពីសប្តាហ៍មុននេះ ។ គោលបំណងក្នុង ការវាយប្រហារ ពីសំណាក់ក្រុមភារវករក្រោយពីមានប្រតិកម្មក្នុងការគូរថ្លុកលោក​Prophet Muhammad លើទំព័រកាសែត ប្រចាំសប្តាហ៍ ។ ជាមួួយនឹងការវាយប្រហារ ទៅលើស្នាក់ការ កាសែត Charlie Hebdo កណ្តាលក្រុង ក្នុងនោះ បានសម្លាប់ មនុស្សហោចណាស់ ១២ នាក់ រួមមាន និពន្ធនាយក និងអ្នកគូររូប ថ្លុក ៤ នាក់ផ្សេងទៀត ដូចគ្នាដែរ ៕

- អាន ៖ បើកការវាយប្រហារ បាញ់សម្លាប់ឆៅៗ លើទីស្នាក់កាសែត ស្លាប់មនុស្ស ១២ នាក់​ ក្នុងនោះ និពន្ធនាយក ក៏បានស្លាប់

 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news Paris Charlie Hebdo