ព័ត៌មានអន្តរជាតិ ៖ ក្រុមកងកម្លំាងចម្រុះ បានឲ្យដឹង កាលពីថ្ងៃរាត្រីថ្ងៃសៅរ៍ថា សហរដ្ឋអាម៉េរិក និង ដៃគូរបស់ខ្លួន បានបន្តវាយ ប្រហារដែនអាកាស ទៅលើទីតំាងជាច្រើនរបស់ក្រុមឧទ្ទាមរដ្ឋឥស្លាមដែល នៅក្នុងប្រទេស ស៊ីរី និងអ៊ីរ៉ាក់ ក្នុងរយៈពេល ពីរថ្ងៃមកនេះ។
គួរបញ្ជាក់ថា ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៥បានឲ្យ ដឹងដោយផ្អែក តាមសេចក្តីប្រកាស ព័ត៌មានរបស់ក្រុមចម្រុះថា កងកម្លំាង ចម្រុះ បានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក ដោយចាប់ផ្តើមវាយ ប្រហារពីដែន អាកាស នៅ ភាគ ខាងជើងទីក្រុង កូបានី ដោយ បានបំផ្លាញទីតំាងសំខាន់ៗរបស់ក្រុមឧទ្ទាម។
ការវាយប្រហារ ដោយយន្តហោះចម្បំាង ធ្វើឡើងចំនួន ០៥ដង នៅក្នុងទឹកដី អ៊ីរ៉ាក់ ក្នុងនោះមួយ លើក នៅជិតទីក្រុង មូសាល់ និងពីរលើកទៀតនៅជិតទីក្រុង ស៊ិនចា ដោយ បាន បំផ្លាញរថយន្តមួយគ្រឿង ទូក ០៥គ្រឿង និងអគាររបស់ក្រុមឧទ្ទាមឥស្លាម ០៥ខ្នងផងដែរ។
សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការវាយប្រហារនេះ ប្រទេស អូស្រ្តាលី ប៊ែលហ្សិក កាណាដា ដាណឺ ម៉ាក បារំាង ហូឡង់ និងចក្រភពអង់គ្លេស គឺស្ថិត ក្នុងចំណោមប្រទេសដែលចូលរួមជាមួយអាម៉េរិក ក្នុងការដឹកនាំវាយប្រហារ ទម្លាក់គ្រាប់ បែកនៅអ៊ីរ៉ាក់ ខណៈប្រទេស បារ៉ែន ហ្ស៊កដានី អារ៉ាប៊ីសាអ៊ូឌីត និងប្រទេស អេមីរ៉ាត់អារ៉ាប់រួម គំាទ្ររដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន នៅស៊ីរី ៕
ប្រភព ៖ ស៊ិនហួរ និង ដើមអម្ពិល