ព័ត៌មានអន្តរជាតិ ៖ បុគ្គលិកមនុស្សធម៌ សហរដ្ឋអាមេរិក ដែលត្រូវបានសម្លាប់ដើមខែ កុម្ភៈ អំឡុង ចាប់ជាចំណាប់ខ្មាំង ដោយក្រុមរដ្ឋអ៊ីស្លាមជ្រុលនិយម ISIS នៅក្នុងប្រទេសស៊ីរី នោះ ត្រូវរងនូវការ រំលោភបំពានផ្លូវភេទជាមុនសិន ពោល រងនូវការចាប់រំលោភជាមុនសិន ពីសំណាក់ មេដឹកនាំជាន់ ខ្ពស់ ISIS មុននឹងសម្លាប់ចោល នេះបើយោងតាមការគូសបញ្ជាក់អោយដឹងពីមន្រ្តីសហរដ្ឋអាមេរិក ដល់សារព័ត៌មាន ABC ។
ស្ថិតនៅក្នុងវ័យ ២៦ ឆ្នាំ នាង Kayla Mueller ត្រូវបានប្រភពទម្លាយអោយដឹងថា ត្រូវបានមេដឹកនាំ ជាន់ខ្ពស់ ISIS លោក Abu Bakr al-Baghdadi ចាប់រំលោភជាមុនសិន មុននឹងសម្លាប់ចោល ។មន្រ្តី ប្រឆាំងភារវកម្ម អោយដឹងថា ក្រុមគ្រួសាររបស់នាង ត្រូវបានបញ្ជូនដំណឹងស្តីពី ការ រំលោភបំពាន នាង Mueller អោយដឹង អំឡុងខែ មិថុនា កន្លងទៅនេះ ។
របាយការណ៍ បញ្ជាក់អោយដឹងថា នាង Mueller ត្រូវពួក ISIS ចាប់ ជាចំណាប់ខ្មាំង អំឡុងពេល ដែលនាងបម្រើការមនុស្សធម៌ នៅក្នុងទីក្រុង Aleppo ប្រទេសស៊ីរី នាឆ្នាំ ២០១៣ ។ ភាគីខាង ISIS លើកឡើងអោយដឹងថា នាងត្រូវបានសម្លាប់ ដោយសារការវាយ ប្រហារ តាមអាកាស ពីប្រទេស ហ្ស៊កដានី ខណៈអាមេរិក បញ្ជាក់ថា នាងស្លាប់ ក្រោមដៃ ពួក ISIS ៕
- អាន ៖ សេចក្តីសំបុត្រ "រំជួលចិត្ត" នាង Mueller មុនត្រូវសម្លាប់ដោយ រដ្ឋអ៊ីស្លាម ជ្រុលនិយម
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី