CamNews

យល់ដឹង 

3ជំហានងាយៗ ក្នុង​ការ​​រៀប​ចំ​ផ្ទះ​បាយបែប​សម័យ​ថ្មី

Full House Decoration ៖ ផ្ទះ​បាយ​គឺ​ជា​កន្លែង​មួយ​ដែល​មិន​អាច​អត់​បាន​ ព្រោះ​ចំណី​ម្ហូប​អាហារ សម្រាប់​គ្រួសារ​ទាំង​មូល​ត្រូវ​បាន​ចំអិន​នៅ​ក្នុង​ផ្ទះ​បាយ ដូច្នេះ​វា​ត្រូវ​តែ​មាន​សោភ័ណ្ឌ​ភាព​ និង​អនាម័យ។ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឺះ​ទាំងបី​ដែល​អ្នក​អាច​រៀបចំ កែ​ច្នៃ​ផ្ទះ​បាយ​របស់​អ្នក​សារជា​ថ្មី​។

ជំហានទី​មួយ៖ ជ្រើស​រើស​ស្ទាយ៍​ដែល​អ្នក​ចូល​ចិត្ត

អ្នក​គួរ​តែ​ជ្រើ​សរើស​ស្ទាយ៍​ណាមួយ ដែលនឹង​ធ្វើ​ឲ្យ​ផ្ទះ​បាយ​រប​ស់​អ្នក​ប្លែក​ជាង​មុន និង​ងាយ​ស្រួល​ក្នុង​ការ​រៀប​ចំ​ទុក​ដាក់​របស់​របរ។ អ្នក​អាច​ប្រឹក្សា​ជា​មួយ​អ្នក​ជំនាញ ដើម្បី​​គូរ​ប្លង់​គំរូ​ជាមុន មុន​ពេល​ដែល​អ្នក​ធ្វើ​ការ​ផ្លាស់​ប្តូរ។ អ្នក​ពុំ​គួរ​ជ្រើស​រើស​ស្ទាយ៍​នេះ​បន្តិច ស្ទាយ៍​នោះ​បន្តិច​ ហើយ​ដាក់​បញ្ជូល​គ្នា​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​មាន​ភាព​ឆ្គង មិនពុំ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់។ អ្នក​អាច​ជ្រើស​រើស​ស្ទាយ៍​បែប​សាមញ្ញ បែប​អឺរ៉ុប​ ឬ​បែប​សិល្បះ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត។


ជំហាន​ទី​ពីរ៖  ការ​ជ្រើ​សរើស​ពណ៌

ការ​ផ្លាស់​ប្តូរ​ពណ៌​ក្នុង​ផ្ទះ​បាយ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ប្លែក​ភ្នែក។ អ្នក​អា​ចរៀប​ចំ​ផ្ទះ​បាយ​ជាមួយ​នឹង​ ​ពណ៌​សសម្រាប់​ធ្វើ​ឲ្យ​ផ្ទះ​បាយ​ភ្លឺ នឹង​ស្រស់​ថ្លា ឬពណ៌​ស្រស់ៗ​ដែល​អ្នក​ចូល​ចិត្ត ឬពណ៌ក្រម៉ៅៗ ​ដែល​មិន​ងាយ​នឹង​ប្រឡាក់។


ជំហានទី​បី៖ សម្ភារៈផ្ទះ​បាយ

អ្នក​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ក្នុ​ង​ការ​ជ្រើ​ស​រើសសម្ភារៈប្រើ​ប្រាស់​ក្នុង​ផ្ទះ​បាយ​ផង​ដែរ ដូច​ជា ​ចាន ​ឆ្នាំង កែវ ស្លាប​ព្រា​ សម។ល។ អ្នកមិន​ត្រឹម​តែ​ជ្រើ​សរើស​​របស់ល្អៗ​នោះ​ទេ តែ​វា​ក៏​ត្រូវ​ត្រដំ​ត្រសង​គ្នា​ជា​មួយ​ក្នង​ដេគ័រ​ផ្ទះ​បាយ​ផង​ដែរ។​ ប្រការ​ល្អ អ្នក​អាច​ជ្រើ​ស​រើស​របស់​ទាំង​នោះ​ឲ្យ​មាន​ម៉ូត​ដូចៗគ្នា៕


អំពី Full House Decoration

Full House Decoration គឺជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា​ ខាង​ផ្នែក​ឌីហ្សាញ​ រៀបចំ សាងសង់ ផ្ទះ ការិយាល័យ សួនច្បារ កន្លែង​ហែល​ទឹក។ល។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុនក៏​មាន​ទទួល​នូវ​ការ​កម៉្មង់របស់​អតិថិជន​ទាក់​ទង​នឹ​ង​គ្រឿង​សង្ហារឹម និង​គ្រឿង​លម្អ​ផ្សេងទៀតផង​ដែរ។ ទំនាក់ទំនង​មក​ឥលូវនេះ ដើម្បី​ទទួល​បាន​ការ​ផ្តល់​ជូន​ពិសេស៖

Tel: 015 70 77 99 | 012 83 15 15​

E-mail: sales@fullhouse.com.kh

Website: www.fullhouse.com.kh


 

 

 

 

 



Tags: Full House Decoration