CamNews

យល់ដឹង 

វិធីងាយៗ អាចជួយលោកអ្នក ដាំផ្លែស្តូប័ររី បានដោយខ្លួនឯង នៅផ្ទះ (មានវីដេអូ)

ផ្លែស្តូប័ររី គឺជាផ្លែឈើម្យ៉ាងដែលរូបរាងមូលធំល្មម មានទំហំប៉ុនមេជើង ភាគច្រើនមានពណ៌
ក្រហម។ ផ្លែស្តូប័ររី មិនត្រឹមជាផ្លែឈើដែលមានរូបរាងស្រស់ស្អាត គួរឱ្យស្រលាញ់ប៉ុណ្ណោះ
ទេ ប៉ុន្តែ  ផ្លែស្តូប័ររី ក៏ជាផ្លែឈើ  ដែលផ្តល់នូវសារធាតុចិញ្ចឹម និង វីតាមីនជាច្រើន មានអត្ថ
ប្រយោជន៍សម្រាកសុខភាពរាងកាយមនុស្ស។

ថ្ងៃនេះ យើងសូមណែនាំជូនលោកអ្នកនូវវិធីដាំផ្លែស្តូប័ររី ប្រើគ្រាប់ (ដំាដោយគ្រាប់) ងាយៗ 
អាចឱ្យលោកអ្នកដាំបានដោយខ្លួនឯងនៅផ្ទះ។

ដំបូង សូមយកគ្រាប់ផ្លែកស្តូប័ររី (ទិញ ឬ បេះយកគ្រាប់ពីផ្លែស្តូប័ររីចាស់ៗ) បន្ទាប់មក ដាក់
ដីដែលមានលាយជីធម្មជាតិ (ដូចជា ជីអាចម៍ប្រជៀវ) ឬអ៊ីប៉ុង ស្រូបទឹក ក្នុងប្រអប់ផ្លាស្ទីច១
រួចយកគ្រាប់ស្តូប័ររី ដាក់កប់ពីលើដីបន្តិច ឬ ដាក់រោយ ពីលើអ៊ីប៉ុនស្រូបទឹក  ដោយប្រើទឹក
ស្រោចឱ្យសព្វដី ឬ
អ៊ីប៉ុងនោះ ក្របទុករយៈពេលប៉ុន្មានថ្ងៃក្រោយមក   ពេលដើមស្តូប័ររីដុះ
សូមបើកមាត់ថង់ផ្លាស្ទីច ដើម្បីឱ្យដើមស្តូប័ររី អាចស្រូមយកកម្តៅថ្ងៃ។ 
 

 

ពេលដើមស្តូប័ររីធំល្មម លោកអ្នកផ្លាស់ប្តូរយកវា  ទៅដាំបាន ដោយប្រើជាថូ  ឬដាំនៅលើ
ដីធម្មតា ទៅតាមចំណងចំណូលចិត្តរបស់លោកអ្នក។
បញ្ជាក់៖ សូមបញ្ជាក់ថា ដើមស្តូប័ររីមិនត្រូវការកម្តៅថ្ងៃខា្លំងពេកនោះទេ៕ 

សូមទស្សនា វីដេអូ ខាងក្រោម

 

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖  westcoastseeds


Tags: knowledge How to Grow Strawberries