ពីទីក្រុងសេអ៊ូល កូរ៉េខាងត្បូង ៖ កាលពីថ្ងៃព្រហស្បត្តិ៍ ម្សិលមិញនេះ ប្រទេសកូរ៉េខាងត្បូង
បានព្រមានប្រទេសកូរ៉េខាងជើង នៃផលវិបាកដ៏ធ្ងន់ធ្ងរ ប្រសិនបើកូរ៉េខាងជើងបដិសេធការ
ផ្តល់ជូនទៅកាន់កិច្ចពិភាក្សាអំពីស្ថានភាពដ៏គួរអោយខ្លាច នៅតំបន់រោងចក្រផលិ តដែលជា
កន្លែងដែលទីក្រុងព្យុងយ៉ាង បានផ្អាកសកម្មភាព ខណៈពេលដែលខ្លួនបានសារភាពថា ខ្លួន
បានបង្កើតភាពតានតឹងនាពេលថ្មីៗនេះ នេះបើយោងតាមការដកស្រង់សេចក្តីរាយការណ៍ ពី
ទីភ្នាក់ងារសារព័ត៌មានបរទេស CNN ។
លើសពីនេះ បើយោងតាមសម្តីអ្នកនាំពាក្យកូរ៉េខាងត្បូង លោក Kim Hyung-seok បានជំរុញ
អោយភាគី គឺប្រទេសកូរ៉េខាងជើង ឆ្លើយតបទៅនឹងសំណើ នៃការផ្តល់ជូនពីសំណាក់កូរ៉េ
ខាងត្បូង អោយមានកិច្ចចរចារដោយសន្តិវិធីរួមគ្នាស្តីពីភាពស្មុគស្មាញដែលកើតមានទៅលើ
តំបន់ឧស្សាហកម្ម Kaesong Industrial Complex អោយបានមុនវេលាថ្ងៃត្រង់ ថ្ងៃសុក្រខាង
មុខនេះ។
ទន្ទឹមនឹងនេះ លោក Kim Hyung-seok បានបន្ថែមថា ប្រសិនបើក្រុងព្យុងយ៉ាង មិនទទួល
យកសំណើនេះ ដោយសន្តិវិធីនោះទេ រដ្ឋាភិបាលទីក្រុងសេអ៊ូល នឹងមិនមានជំរើសនោះទេ
ក៏ប៉ុន្តែនឹងចាត់វិធានការ "ផ្នូរមរណៈ" ។ គាត់មិនបានបញ្ជាក់ច្បាស់នោះទេ ថាតើវិធានការដ៏
ក្តៅគគុកមួយនេះ នឹងមានសកម្មភាពអ្វីកើតឡើង អោយពិតប្រាកដនោះទេ ។
គេមើលឃើញថាអ្វីដែលជានិមិត្តរូបដ៏សំខាន់ចុងក្រោយនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស
ទាំងពីរ នោះគឺតំបន់ឧស្សាហកម្ម Kaesong គឺជាតំបន់សេដ្ឋកិច្ចរួមគ្នាមួយដែលនៅផ្នែកម្ខាង
នៃព្រំប្រទល់ដែនប្រទេសកូរ៉េខាងជើង មានសហគ្រាសអាជីវកម្ម របស់ពលរដ្ឋកូរ៉េខាងត្បូង
ជាង ១២០ សហគ្រាសអាជីវកម្ម ។
នៅដើមខែនេះ ខណៈពេលដែលបានក្តៅស្លឹកត្រចៀកជាខ្លាំង បន្ទាប់ការវាយប្រហារខាងវោ
ហាស័ព្ទ ពីសំណាក់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនោះ កូរ៉េខាងជើងក៏បានបិទព្រំប្រទល់
ដែន មិនអោយប្រជាពលរដ្ឋកូរ៉េខាងត្បូង អាចចូលទៅតំបន់ឧស្សាហកម្ម Kaesong Indust-
rial Complex ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ CNN