CamNews

គ្រោះថ្នាក់ 

បាក់រលំ ចម្លាក់យក្ស រូបកាក់ ទាំងកម្រោល សង្កត់ ក្មេងប្រុស វ័យ ១០ ឆ្នាំ ស្លាប់យ៉ាងសង្វេគ

គ្រោះថ្នាក់ ស្ទើរតែមិនគួរអោយជឿ ៖ ក្មេងប្រុសតូច វ័យទើបតែ ១០ ឆ្នាំ បាន ស្លាប់   បាត់បង់ជីវិត យ៉ាងអណោចអធម កាលពីរសៀល ថ្ងៃកន្លងទៅ បន្ទាប់ពីចម្លាក់យក្ស រូបកាក់ បានរលំសង្កត់លើ នៅឯសួនឧទ្យានសាធារណមួយកន្លែង ក្នុងទីក្រុង Deyang ខេត្ត Sichuan ប្រទេសចិន ។


ប្រភពសារព័ត៌មានចិន​ ធ្វើសេចក្តីរាយការណ៍ អោយដឹងថា ៖ មុនពេលកើតហេតុ ក្មេង  ប្រុសតូច ដែលជាជនរងគ្រោះ ត្រូវបានគេមើលឃើញថា គេរត់លេងតែម្នាក់ឯង នៅជិត នឹងចម្លាក់យក្សរូប កាក់ តែជាអកុសល ត្រឹមតែមួយពព្រិចភ្នែក គេបានស្លាប់ ដោយសារតែគ្រោះថ្នាក់រន្ធត់ខាងលើ។ ភ្លាមៗ បន្ទាប់ពីកើតហេតុ ជីដូនជនរងគ្រោះ បានបង្ហាញវត្តមាននៅកន្លែងកើត ហេតុ ដោយសារ តែឃើញហេតុការណ៍ចៅប្រុសស្លាប់សង្វេកពេក ជីដូន ទ្រហ៊ោយំ រហូតសន្លប់  បាត់ បង់ស្មារតី។

គួរបញ្ជាក់ថា មន្រ្តីប៉ូលីសក្នុងស្រុក កំពុងតែធ្វើការតាមដាន និងស៊ើបអង្កេត ករណី  គ្រោះថ្នាក់ដ៏ កម្រមួយនេះ ។ ព័ត៌មានគ្រោះថ្នាក់ ដ៏រស៊ើបមួយនេះ បាននាំអោយផ្ទុះឡើង នូវ  មតិរិះគន់ មួយចំ នួន ពីគ្រប់មជ្ឈដ្ឋាន ជាពិសេស តាមបណ្តាញសង្គម ដោយដាក់បន្ទុក និងស្តីបន្ទោស ទៅលើអ្នក បង្កើតស្នាដៃសិល្បៈចម្លាក់យក្សមួយនេះ ដោយមិនគិតគូរ ពីសុវត្ថិភាព ក៏ដូចជា ស្តីបន្ទោស ដល់ នាយកដ្ឋានត្រួតពិនិត្យ  គុណ ភាពសាងសង់ និង បងប្អូន  សាច់ញ្ញាត្តិ  ជនរងគ្រោះស្លាប់ជាដើម ដែលធ្វើការធ្វេសប្រហែស ៕


ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Sichuan