ព័ត៌មានកីឡា៖ ក្លឹប Man City ទើបតែរៀបគម្រោងកាលពីថ្ងៃពុធសោះ ថា នឹងចាយលុយបន្ថែមទៀតដើម្បីទិញកីឡាករ ពីររូបថែម គឺ ខ្សែបម្រើ និងខ្សែការពារ ឲ្យអស់លុយ ៨៨លានផោន ប៉ុន្ដែរហូតមកទល់ពេលនេះក្លឹប ក៏ទិញបានម្នាក់ហើយ គឺ ខ្សែការពារ ពីក្លឹ Valencia ។
ខ្សែការពាររបស់ក្លឹប Valencia ឈ្មោះថា Nicolas Otamendi ត្រូវបានក្លឹប Man City ផ្ទេរបានជោគជ័យទាំងស្រុងហើយក្នុងតម្លៃខ្លូន ៣៣ លានផោន ខណៈខុសនឹងគម្រោងរបស់ក្លឹបកន្លងមកថា នឹងចំណាយត្រឹមតែ ៣២ លានផោនតែប៉ុណ្ណោះ។ Nicolas Otamendi ផ្ទេរចូលមកកាន់ Man City ត្រូវចុះកុងត្រារយៈពេល ៥ឆ្នាំ ដែលអាចចាត់ទុកថាជារដូវកាលដែលមានរយៈពេលវែងគួរសម សម្រាប់កីឡាករដែលទើបតែផ្ទេរចូលដូចកីឡាករ ។
Man City ថ្វីត្បិតតែជោគជ័យទាំងស្រុងហើយ លើទីផ្សារកីឡាករ ខ្សែការពារម្នាក់នេះ ប៉ុន្ដែគោលដៅទី ២លើកីឡាករ ខ្សែបម្រើ ឈ្មោះថា De Bruyne របស់ ក្លឹប Wolfsburg ទំនងជាមិនអាចនោះទេ បើយោងតាមការចុះផ្សាយរបស់គេហទំព័រដទៃ។ ប្រភពពីគេហទំព័រ ផ្សេងបានចុះផ្សាយឲ្យដឹងថា លោក Klaus Allofs ប្រធានគ្រប់គ្រង ក្លឹប Wolfsburg បានអះអាងថានឹងមិនលក់ ខ្សែបម្រើម្នាក់នេះទៅឲ្យ ក្លឹប Man City នោះទេ ទោះបីជាក្លឹប ហ៊ានឲ្យថ្លៃរហូតដល់ជាង ៥០ លានផោនក៏ដោយ ។
លោក Klaus Allofs បានអះអាងថា ទីផ្សារកីឡាករ De Bruyne នឹងដឹងច្បាស់នៅថ្ងៃសៅរ៍ ថានឹងទៅក្លឹបណាមួយ ប៉ុន្ដែមិនមែនជាក្លឹប Man City នោះទេ ។
Man City នៅមិនទាន់មានអ្វីបង្ហាញថ្មីទៀតឡើយក្រោយពី ទទួលបានដំណឹងយ៉ាងដូច្នោះ ប៉ុន្ដែទោះជា យ៉ាងណាក្លឹប ក៏ទិញបាន ខ្សែការពារម្នាក់បានរួចទៅហើយដែរ ។
អាន៖ Man City គ្រោងនឹងចាយលុយបន្ថែមរហូតដល់ទៅ ៨៨លានផោន ដើម្បីទិញកីឡាករបញ្ចូលពីររូបទៀត
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball & hitc