CamNews

ព័ត៌មានអន្តរជាតិ 

ផ្កាយរណបឥណ្ឌា បានបញ្ជូនរូបភាព ពីភពអង្គារ មកផែនដីជាលើកដំបូង ក្រោយជោគជ័យ ជាប្រវត្តិសាស្រ្ត

ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារអវកាសឥណ្ឌាបានបង្ហាញរូបភាព របស់ភពអង្គារជាលើកដំបូង ដែលបានថតដោយប្រព័ន្ធផ្កាយរណប នៅក្នុងបេសកកម្ម ត្រួតពិនិត្យ ភពអង្គារមួយដែល មានឈ្មោះថា "Mangalyaan" បានចូលទៅក្នុងកន្លង ផ្លូវគោចរនៅជុំវិញភព ពណ៌ក្រហមមួយកាលពី ថ្ងៃពុធម្សិលមិញនេះ។


រូបភាពភពព្រះអង្គារនោះត្រូវបានបង្ហោះនៅលើគណនី Twitter "tweeted @isro" បង្ហាញនូវរូបភាពមួយចំនួន ដែលត្រូវបានគេបញ្ជូន តាមប្រព័ន្ធផ្កាយរណបរបស់ Mangalyaan ។

ផ្នែកមួយនៃបេសកកម្មនេះ គឺដើម្បីសិក្សាអំពីបរិយាកាស និងស៊ីតុណ្ហភាពនៅភពអង្គារសម្រាប់ ជាសញ្ញាមួយនៃជីវិតរស់នៅ របស់មនុស្សសត្វ។ នេះជាគ្រាដំបូងក្នុងការធ្វើដំណើរ ទៅកាន់ភពអង្គារដែល បានចូលទៅដល់គន្លង ផ្លូវគោចរដោយជោគជ័យ ហើយការចំណាយអស់តិចបំផុត បើប្រៀបធៀបទៅនឹងគម្រោង របស់អង្គការណាសា គឺថ្លៃជាងគម្រោងមួយនេះ ១០ដង ដោយសារតែបេសកកម្មមួយនេះចំណាយត្រឹម ៧៤លានដុល្លារអាមេរិក ប៉ុណ្ណោះ។


កាសែត The Hindu របស់ឥណ្ឌា បានហៅដំណើរការ ផ្សងព្រេងមួយនេះថាជា "ស្នាដៃសម្រេចបានជាប្រវត្តិសាស្ត្រ" មួយ៕

- អាន ៖ យានអវកាស ទៅដល់ភពអង្គារ ៖ ឥណ្ឌា ក្លាយជា ប្រទេស ទីមួយ បានជោគជ័យ ក្នុងបេសកកម្មដំបូង

ប្រភព ៖ ប៊ីប៊ីស៊ី ដើមអម្ពិល ហ្គូហ្គល


Tags: Asia India Int news Breaking news Unt news Hot news Breaking news Mars BBC