CamNews

ព័ត៌មានអន្តរជាតិ 

ឪពុក ពិធិការិនី ត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់ អំឡុងផ្សាយផ្ទាល់ អំពាវនាវ ដល់ Obama ចាត់វិធានការ

ព័ត៌មានអន្តរជាតិ ៖ ឪពុកនាង Alison Parker ជាពិធិការិនីម្នាក់​ ដែលបានស្លាប់បាត់បង់ជីវិតក្នុង ចំណោម២នាក់ ដែលត្រូវបានឧក្រិដ្ឋជនបាញ់សម្លាប់ចោល អំឡុង ផ្សាយផ្ទាល់កម្មវិធីទូរទស្សន៍ នោះ លោកបានអំពាវនាវ ដល់ប្រធានាធិបតី សហរដ្ឋ​​   អាមេរិក​ លោក បារ៉ាក់ អូបាម៉ា អោយធ្វើ ការកែទម្រង់ឡើងវិញ ពាក់ព័ន្ធនឹងច្បាប់ស្របច្បាប់ កាន់កាប់សព្វាវុធ (កាំភ្លើង) ។

លោក Andy Parker ដែលត្រូវជាឪពុកជនរងគ្រោះស្លាប់បាត់បង់ជីវិត  នាង Alison Parker ផ្តល់ ជាកិច្ចសម្ភាសន៍ ដល់សារព័ត៌មាន ប៊ីប៊ីស៊ី អមជាមួយសារអំពាវនាវដល់  លោក បារ៉ាក់  អូបាម៉ា អោយដឹងថា "លោកត្រូវតែចេញចំណាត់ការទាក់ទងនឹងរឿងនេះ ខ្ញុំនឹង  ជួយលោក  ហើយក្រុម សារព័ត៌មាននឹងជួយលោកដូចគ្នា ពីព្រោះ ពួកយើងជាក្រុមការងារ បាត់បង់រួចទៅហើយមនុស្ស ជាទីស្រឡាញ់របស់ខ្លួន" ។ មិនត្រឹមតែប៉ុណ្ណោះ គេឃើញមាន ក្រុមការងារ ទូរទស្សន៍ WDBJ ពី រដ្ឋ Virginia  សហរដ្ឋអាមេរិក ចូលរួមកាន់ទុក្ខ មរណៈទុក្ខបាត់បង់កូនស្រី របស់ លោក  និងជន រងគ្រោះម្នាក់ផ្សេងទៀត ជា Cameraman លោក Adam Ward ។ ទាំង ២ នាក់    ត្រូវ  បានបាញ់ សម្លាប់អំឡុងផ្សាយផ្ទាល់កម្មវិធីទូរទស្សន៍ ដោយអតីតក្រុមការងារ កាលពីថ្ងៃពុធ កន្លងទៅនេះ

គួរបញ្ជាក់ថា ករណីវាយប្រហារ បាញ់សម្លាប់លើកនេះ បង្កអោយមាន   កិច្ច ពិភាក្សាតុមូលស្តីពី ច្បាប់ក្នុងការ​គ្រប់គ្រងកាំភ្លើង លើទឹកដីសហរដ្ឋអាមេរិក ។ លោក    Andy  ដែលជាឪពុកជនរង គ្រោះនោះ ទទួលស្គាល់ថា កំណែទម្រង់ថ្មីនេះ គឺជាសមរភូមិដ៏មាន បញ្ហាប្រឈមខ្លាំង តែលោក មានជំនឿជាក់អោយដឹងថា លោកប្រធានាធិបតី អាចធ្វើបាន ដូចដែល លោកធ្លាប់ធ្វើបានកាល ពីអតីតកាលរួមមានដូចជា កំណែទម្រង់សុខាមាលភាពជាដើម ។    លោក Andy បញ្ជាក់ក្តែងៗ អោយដឹងថា ៖ "លោកប្រធានាធិបតី លោកត្រូវតែធ្វើរឿងនេះសូមធ្វើវាជាប្រញាប់សូមធ្វើវាដើម្បី ពួកយើងរាល់គ្នា ដូច្នេះ ទាំងអស់គ្នា នឹងបាត់បង់មនុស្សជាទីស្រឡាញ់  របស់ខ្លួន ដូចដែលបាន កើតឡើងមកលើរូបខ្ញុំឡើយ" ។

គួររំឮកថា លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានគាំទ្រទៅ  លើ ច្បាប់នៃការត្រួតពិនិត្យផ្ទៃក្នុង ពោល ត្រួតពិនិត្យអោយច្បាស់នូវប្រវត្តិ អតិថិជនដែលបញ្ជាទិញកាំភ្លើង    ក៏ដូចជា ធ្វើការហាម ឃាត់ ដូចគ្នាដែរ នៃការកើនឡើងការប្រើប្រាស់ កាំភ្លើងវាយប្រហារ បន្ទាប់ពី យុវសិស្សម្នាក់ វ័យ​២៦ឆ្នាំ ត្រូវបានបាញ់សម្លាប់ នៅក្នុងរដ្ឋ   Connecticut  ប៉ុន្តែ បរិបទនៃការគាំទ្រច្បាប់របស់លោក ត្រូវបាន បដិសេធ ។ អំឡុងខែ កក្កដា កន្លងទៅនេះ លោក អូបាម៉ាគូសបញ្ជាក់ដល់សារព័ត៌មាន ប៊ីប៊ីស៊ី អោយដឹងថា លោកទទួល   បរាជ័យ ក្នុងការ  សម្រេចអនុម័តច្បាប់ សុវត្ថិភាព ប្រើប្រាស់ កាំភ្លើង ខណៈ ចលករមួយនេះ លោក ពិតជាមានការ ខកចិត្តជាខ្លាំង នៃ  តំណែង ប្រធានាធិបតី របស់ លោក ៕

- អាន ៖ ពិធិការិនី និង Cameraman ត្រូវអតីត ក្រុមការងារ ទូរទស្សន៍ បាញ់សម្លាប់ចោល វិនាទីផ្សាយផ្ទាល់ (Live)

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington