CamNews

តារា 

លោកយាយ ៧៩ ឆ្នាំម្នាក់នេះ រាំតុងហ្គោ សាហាវអស្ចារ្យ ដែលធ្វើអោយ គណកម្មការ ភ្ញាក់ផ្អើល ភ្លឹកមើលចំហមាត់

ក្នុងវ័យ ចំណាស់ ៧៩ ឆ្នាំ រាងកាយរបស់ យើងលែងរឹងមាំ ដូចមុនទៀតហើយ ភាពរហាស់រហួន ក៏បានបាត់បង់ អស់ផងដែរ តែលោកយាយ ម្នាក់ខាងក្រោមនេះ នឹងធ្វើអោយ ទស្សនិកជន ភ្ញាក់ ផ្អើលជាមួយ និងកាយសម្បទារ ដ៏រឹងមាំ របស់គាត់ ។



លោកយាយ Paddy Jones វ័យ ៧៩ ឆ្នាំ និងដៃគូរ របស់គាត់លោក Nico Espinosa បានធ្វើអោយ គណកម្មការ នៃកម្មវិធី Britian's Got Talent ភ្ញាក់ផ្អើល យ៉ាងខ្លាំង ជាមួយនិងការ សំដែងរបស់គាត់ ។ លោកយាយ Paddy និង Nico បានឡើងទៅ រាំក្បាច់ Salsa ដែលយើងនិយម ហ់ើយចង្វាក់បែប នេះថាជា ចង្វាក់តុងហ្គោ ។ ក្នុងពេល ចាប់ផ្តើម ភ្លេងដំបូង គណកម្មការ មួយរូប បានធុញទ្រាន់ ហើយក៏ ចុចប៊ូតុង មិនយល់ព្រម​ រហូតដល់ពេល លោកយាយ ចាប់ផ្តើមបញ្ចេញ ក្បាច់ញាក់ ហក់ លោត ជាមួយនិង ក្បាច់រាំដ៏សិចស៊ី មិនអោយចាញ់ ក្មេងៗឡើយ ។ គណកម្មការ និងទស្សនិកជន នាំគ្នា ភ្លឹកមើលឡើង ចំហមាត់ គ្រប់ៗគ្នា ៕ 


ដោយ ៖ លីលី
ប្រភព ៖ youtube 


Tags: star dance salsa paddy nico britian got talent