CamNews

ប្លែកៗ 

ដើម្បី​ប្រាក់​៤៣០០ដុល្លារ​ទិញ​រថយន្ត និស្សិត​ស្រី​ម្នាក់​សុខ​ចិត្ត យក​ខ្លួន​ទៅ​ឲ្យ​គ្រូ​ពេទ្យ ធ្វើ

(អង់គ្លេស)៖ និស្សិតស្រីវ័យក្មេង ជនជាតិអង់គ្លេសម្នាក់ វិះតែនឹងបាត់បង់ជីវិត បន្ទាប់ ពីនាងសម្រេចចិត្ត ឲ្យគ្រូពេទ្យចាក់បញ្ចូលរាងកាយ នូវថ្នាំម្យ៉ាងជាប្រភេទថ្នាំចាក់ បង្ការរោគដែល​​ពួកគេ ចង់ធ្វើ​តេស្ត​ប្រភេទ​ថ្នាំថ្មីនេះ ដើម្បីចង់ដឹងថា តើវាអាចជួយការពារជំងឺ ដល់​កុមារបានដែរឬទេ។

Sian Rogers អាយុ២២ឆ្នាំរៀន នៅឯសាកលវិទ្យាល័យ Oxford Brookes ត្រូវបានគ្រូពេទ្យចាក់ថ្នាំ ប្រភេទ Salmonella Typhi ដែលវាមាន​លក្ខណៈ ដូចនឹងថ្នាំ​គ្រុនពោះវៀនដែរ ទៅក្នុងខ្លួននាងដោយប្តូរនឹងការ ផ្តល់ប្រាក់​ចំនួន $4300 ឲ្យនិស្សិតស្រីរូបនេះ ដែលនាងចង់បានប្រាក់ យកទៅ​ទិញរថយន្ត។ កាលពីឆ្នាំមុន Rogers ក៏ធ្លាប់ឲ្យគ្រូពេទ្យចាក់ថ្នាំ ការពារជំងឺ ebola ម្តងដែរ ដើម្បីប្តូរនឹងប្រាក់ចំណាយ លើការធ្វើដំណើរកំសាន្ត ទៅកាន់រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ហើយម្តងនេះ នាងក៏សម្រេចចិត្ត​ធ្វើបែបនេះទៀត ព្រោះនាងគិតថាអាចរកប្រាក់បានផង និងរួមចំណែកជួយព្យាបាលជំងឺដែរ។

គ្រូពេទ្យនិយាយថា បច្ចុប្បន្នថ្នាំចាក់បង្ការរោគគ្រុនពោះវៀន មិនអាចផ្តល់ឲ្យក្មេងបានទេ និងអាចធ្វើបានតែលើមនុស្សពេញវ័យ ប្រមាណតែ៦០ភាគរយប៉ុណ្ណោះ។ គ្រូពេ​ទ្យបានឲ្យ Rogers ផឹកទឹកលាយសូដាមួយកែវ បន្ទាប់មកក៏ឲ្យនាងផឹកទឹក ដែលមានបាក់តេរីផងដែរ កាលពីសប្តាហ៍ទីមួយ Rogers មានអារម្មណ៍ធម្មតាទេ ប៉ុន្តែចូលដល់សប្តាហ៍ទីពីរ នាងក៏ស្រាប់តែធ្លាក់ខ្លួនឈឺ ដេកដួលតែម្តង តែចាត់ទុកថាសំណាងហើយ ដែលនិស្សិតរូបនេះ មិនរងគ្រោះថ្នាក់ដល់ជីវិត៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី

 


Tags: Int news Breaking news World news Unt news Hot news London UK