សហរដ្ឋអាមេរិក៖ ចោរប្លន់ធនាគារប្រដាប់អាវុធ ដែលស្លៀកពាក់ក្លែងភេទ នឹងអាចរួចផុតពីការជាប់ពន្ធនាគារ ។ កាលពីថ្ងៃព្រហស្បតិ៍ទណ្ឌិត Jordan Wise ត្រូវបានតុលាការផ្តន្ទាទោស ដោយកាត់តម្រឹមទោស និងដាក់ពន្ធធនាគារបន្ថែមតែរយៈពេលមួយសប្តាហ៍ទៀតប៉ុណ្ណោះ។
លោក Wise អាយុ ២៦ ឆ្នាំ បាននិយាយថា រូបគាត់ មានអាការៈបែកថ្នាំ ដោយសារសារធាតុកូកាអ៊ីន និងកញ្ឆា នៅពេលសម្លេងខួរក្បាលបាត់ម្ចាស់ការរបស់គាត់ បានប្រាប់គាត់ឱ្យស្លៀកពាក់ក្លែងខ្លួនជាស្ត្រីម្នាក់ ហើយបើកប្រតិបត្ដិការប្លន់ធនាគារនោះតែម្ដង។
លោក Wise បានទៅកាន់ធនាគារ Santander នៅកោះ Staten ដោយពាក់សំលៀកបំពាក់ពណ៌ខ្មៅ ពាក់ស្បែកជើងកែងចោតពណ៌ប្រាក់ប្រាក់ ពាក់វ៉ែនតា និងមួកពណ៌ខ្មៅ។
គាត់ បានគម្រាមទារប្រាក់ពីបុគ្គលិកធនាគារម្នាក់ ស្របពេលលើកកាំភ្លើងពណ៌ទឹកប្រាក់ភ្ជង់។ ក្រោយមក លោក Wise បាននិយាយថា វាគ្រាន់តែជាកាំភ្លើងជ័រផាត់ពណ៌ប៉ុណ្ណោះ។
នៅខែកក្កដាឆ្នាំ ២០១៦ គាត់ បានមានស្មារតីឡើងវិញ ហើយបានសារភាពកំហុស នៅក្នុងខែមករា។ លោក Wise ក៏នឹងត្រូវស្ថិតក្រោមការឃ្លាំមើល ដោយតុលាការរយៈពេលបីឆ្នាំផងដែរ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ nydailynews