តើស្រ្តីគ្រប់រូបមានបញ្ហាប្រឈមនឹងស្បែកក្លៀកខ្មៅមែនដែរឬទេ? តើអ្នកខ្មាស់អែននៅពេលដែល
ពាក់អាវវាលក្លៀកមែនដែរឬទេ? សូមកុំបារម្ភតទៅទៀត ខាងក្រោមនេះ គឺជាវិធីសាស្រ្ត ពីរយ៉ាង
ដើម្បីធ្វើឱ្យក្លៀក សម៉្ឋដ ភ្លឺរលោង តាមបែបធម្មជាតិ ដ៏មានប្រសិទ្ធិភាពបំផុត សំរាប់មិត្តស្រ្តី។
១/ យកក្រូចឆ្មារ ពុះជាពីរចំណិត រួចយកមកដុសខាត នៅលើស្បែកក្លៀក ត្រង់កន្លែងណា ដែល
ខ្មៅបន្ទាប់មក ទឹកក្រូចឆ្មារនោះ នឹងជួយផ្លាស់ប្តូរកោសិកាស្បែកងាប់ នឹងជំនួសមកវិញនូវ ស្បែក
ក្លៀកដ៏សស្អាតភ្លឺរលោង។ មួយវិញទៀត អ្នកអាចប្រើក្រែមលាបស្បែក ឡេក៏អាចជួយ ឱ្យស្បែក
ក្លៀករបស់អ្នកសម៉្ឋដផងដែរ។ វិធីមួយទៀត អាចយករមៀតម៉ដ្ឋបន្តិច ទឹកដោះគោជូរ ឬ ទឹកឃ្មុំ
លាយជាមួយនឹង ទឹកក្រូចឆ្មារ ឱ្យសព្វ រួចយកមក លាបនៅលើក្លៀក ទុករយៈពេល ១០នាទី
ហើយលាងសំអាតទឹកចេញ។
២/ យកអម្ពិលទុំ ១ស្លាបព្រាបាយ លាយជាមួយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ រួចលាបលើស្បែក
ក្លៀក ទុករយៈពេល៥នាទី ឬ ប្រើអម្ពិលទុំ លាយជាមួយទឹកដោះគោឆៅ លាបលើ ទុករយៈ ពេល
៥ ទៅ ១០នាទី រួចលាងស្អាតទឹកចេញ។ ធ្វើបែបនេះ ឱ្យបាន ២ដង ក្នុង១សប្តាហ៍ នឹង ឱ្យក្លៀក
របស់អ្នក ប្រែក្លាយជា សម៉ដ្ឋ ភ្លឺរលោង។
៣/ ប្រើក្រូចឆ្មារ យកមកដុស នៅលើស្បែកក្លៀក ឱ្យសព្វ ទុករយៈពេល ៣នាទី រួចលាងសំអាត
ទឹកចេញធ្វើឱ្យបានជាប្រចាំ ២ ទៅ៣ ដង ក្នុងសប្តាហ៍ អ្នកនឹងទទួលបាននូវក្លៀកសស្អាត ជា មិន
ខាន។
ចំណំា៖ វីធីបីយ៉ាងខាងលើ អ្នកអាច ប្រើតាមវិធីណាមួយ ក៏បានដែរ វាមានប្រសិទ្ធិដូចគ្នា៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedie