ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក និយាយថា កាកសំណល់ស្នូលពោត ដែលតែងតែបន្សល់ទុក
នៅលើដីចំការបន្ទាប់ពីធ្វើការ ប្រមូលផលរួចដើម្បី ការពារគុណភាពដី អាចក្លាយជាវត្ថុធាតុ ដើម
យ៉ាងសំខាន់ សម្រាប់ច្នៃជាឥន្ធនៈធម្មជាតិ យកមកប្រើប្រាស់បាន។
ការសិក្សាមួយ ដោយក្រុមអ្នកវិទ្យាសាស្ត្រ ជាមួយនឹង ក្រសួងកសិកម្ម សហរដ្ឋអាមេរិក បានបង្ហាញ
ឲ្យឃើញថា គុណភាពដីមិនអាច ថយចុះនោះទេ ប្រសិនបើកាកសំណល់ ស្នូលពោតអស់ ទាំងនោះ
ត្រូវបាន យកពីដីចំការ ដោយវាមានអត្ថប្រយោជន៍ ក្នុងការធ្វើជាប្រេងឥន្ធនៈ ធម្មជាតិ។
អ្នកវិទ្យាសាស្រ្តម្នាក់លោក Brian Weinhold បាននិយាយថាៈ "ពួកយើងមិនមានទិន្នន័យ ដែលបញ្ជាក់
ថា ស្នូលពោតអាចជួយ ការពារគុណភាពដីនោះទេ។ ក៏ប៉ុន្តែ ស្នូលពោត អាចកែច្នៃ ជាប្រេងឥន្ធនៈ"
ម្យ៉ាងវិញទៀត ក្រុមអ្នកស្រាវជ្រាវ បាននិយាយថា ការមានស្នូលពោត នៅលើដី មិនមានទំនាក់ទំនង
ជាមួយនឹងការហូរច្រោះដី នៅពេលរដូវភ្លៀងធ្លាក់ នោះឡើយ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល