CamNews

តារា 

តិចអត់ដឹងថា ការប្រគុំតន្រ្តីជាមួយលោក Rain យប់មិញ ស្ទើរតែជួបរឿងធំមួយ ដល់អ្នកគាំទ្រ

ព័ត៌មានកំសាន្ត ៖​ កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅក្នុងកម្មវិធី Smart Mega Concert ដែលបានរៀបចំដោយក្រុមហ៊ុនស្មាត និងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ នៅឯមជ្ឈមណ្ឌលកោះពេជ្រ បានបញ្ចប់យ៉ាងសប្បាយរីករាយ ប៉ុន្តែនៅតែមតិរិះគន់ខ្លះចំពោះទឹកមុខរបស់តារាចម្រៀង លោក Jung Ji Hoon ហៅ Rain ដោយសារតែលោកហាក់មិនចង់បញ្ចេញស្នាមញញឹមទាល់តែសោះ ។

គួរបញ្ជាក់ឲ្យដឹងថា កាលពីយប់ថ្ងៃទី ៣០ ខែមីនានេះ ការប្រគុំតន្រ្តីនេះ ស្ទើរតែជួបបញ្ហាធំមួយ ដែលធ្វើឲ្យអ្នកគាំទ្រពិបាក ខណៈពេលដែលមេឃប្រែជាងងឹតរកចង់ភ្លៀង ព្រោះកាលណាដែលមេឃធ្លាក់ភ្លៀងនឹងធ្វើឲ្យអ្នកមានសុខភាពខ្សោយ ប្រែជាឈឺ ហើយកម្មវិធីក៏មិនបានចប់ទៅដោយរលូតដែរ ប៉ុន្តែអ្វីដែលសំណាងនោះគឺ ពេលប្រគុំតន្រ្តីចប់រួចរាល់ទើបមេឃចាប់ផ្តើមធ្លាក់ភ្លៀង ពិតជាសំណាងដល់អ្នកគាំទ្រយ៉ាងពិតប្រាកដមែន ៕

-ចុចអាន ៖ ចេះតែឆ្ងល់ថា ហេតុអីបានជាមុខមិនញញឹមសោះ ការពិតមកពីចឹងទេអី បាន Rain មកស្រុកខ្មែរទាំងមិនសប្បាយចិត្តសោះ








ដោយ ៖ គន្ធា


ប្រភព ៖ FB


Tags: Rain Kim Tae Hee Jung Ji Hoon