CamNews

សម្រស់ 

គន្លឹះថែរក្សាស្បែកឱ្យមានសុខភាពល្អនារដូវក្ដៅ

ក្នុងអំឡុងរដូវក្ដៅ វាជាការចាំបាច់បំផុត ក្នុងការថែរក្សាស្បែកឱ្យបានល្អ ព្រោះការបែកញើសច្រើន អាចបណ្តាលឱ្យស្បែក មានបញ្ហា។ ក្រៅពីការបង្កឱ្យមានមុន និងកន្ទួល កម្តៅក្ដៅខ្លាំង អាចបណ្ដាលឱ្យខូចកោសិកាស្បែក ក្នុងកម្រិតមួយគួរឱ្យខ្លាច។ នៅក្នុងអត្ថបទនេះ យើងសូមនាំយកប្រការគួរ និងមិនគួរធ្វើ ដែលអ្នកត្រូវអនុវត្តតាមដើម្បីឱ្យស្បែកមានសុខភាពល្អ នៅរដូវក្តៅនេះ!


. កុំដុសខ្លាំងៗពេកលើស្បែករបស់អ្នក: ការខាត់ស្បែក គឺជាផ្នែកដ៏សំខាន់មួយនៃទម្លាប់ថែរក្សាស្បែកពីព្រោះវាជួយជម្រុះចោលកោសិកាខូចចេញពីស្បែក។ ទោះជាយ៉ាងណាក៏ដោយ ត្រូវប្រាកដថា អ្នកមិនដុសលើស្បែករបស់អ្នកខ្លាំងៗពេកនោះទេ អំឡុងពេលខាត់ស្បែក ពីព្រោះវាអាចធ្វើឱ្យខូចស្បែក និងរលាកស្រទាប់ស្បែករបស់អ្នក។ ត្រូវដុសថ្នមៗ នៅលើមុខរបស់អ្នក និងប្រើសំឡីជូតឱ្យស្ងួត ។ សូមធ្វើការខាត់ស្បែកត្រឹម ២ ដងក្នុងមួយសប្តាហ៍បានហើយ ដើម្បីធ្វើឱ្យស្បែករបស់អ្នកទន់រលោង។


. ជៀសវាងទទួលទានអាហារសម្បូរជាតិខ្លាញ់: នៅពេលនិយាយពីការថែរក្សាស្បែកឱ្យមានសុខភាពល្អអាហារ ដែលសម្បូរជាតិខ្លាញ់  អាចបង្កការរំខានដល់ស្បែក។ ការទទួលទានអាហារ ដែលសម្បូរជាតិខ្លាញ់ ឬអាហារបំពងក្នុងរដូវក្ដៅ អាចមានផលអាក្រក់ខ្លាំងចំពោះស្បែករបស់អ្នក ព្រោះវាអាចបណ្តាលឱ្យបែកគ្រាប់មុន ដែល​នាំឱ្យកើតមានស្នាមជាំលើផ្ទៃមុខ។


៣. ចៀសវាងទទួលទានជាតិកាហ្វេអ៊ីន ឬភេសជ្ជៈសម្បូរជាតិស្ករ: អំឡុងរដូវក្តៅ វាជារឿងចាំបាច់ ក្នុងការរក្សារាងកាយរបស់អ្នក ឱ្យមានជាតិទឹកគ្រប់គ្រាន់។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការផ្ដល់សំណើមដល់រាងកាយដោយទឹក ជំនួសឱ្យការទទួលទានភេសជ្ជៈ ដែលមានជាតិកាហ្វេអ៊ីន និងភេសជ្ជៈសម្បូរជាតិស្ករ ព្រោះវាអាចបង្កគ្រោះថ្នាក់ ដល់សុខភាពរាងកាយ ៕



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ DNTV


Tags: Faceline Cambodia