CamNews

ម៉ូតូ 

Super Motor នឹងនាំផ្លូវ ក្នុងព្រឹត្តការណ៍ Car & Passion នៅប្រទេសវៀតណាម

ព្រឹត្តិការណ៍រថយន្តទំនើប Car & Passion លើកទី២ នៅប្រទេសវៀតណាម បានទាក់ទាញការចាប់
អារម្មណ៍យ៉ាងខ្លាងពីមហាជន និងប្រព័ន្ធព័ត៌មានតាំងពីដើមឆ្នាំ មិនមែនត្រឹមតែ ដោយសារការជួប
ជុំនៃបណ្ដារថយន្តទំនើបៗ ប៉ុណ្ណោះទេ វាថែមទាំងនឹងមានការកែប្រែថ្មីជាច្រើនផងដែរក្នុងលើកនេះ បើធៀបនឹងឆ្នាំមុន។

 

ដើមឡើយ "Car & Passion Second Year" បំរុងនឹងចាប់ផ្តើមដំណើរការនាថ្ងៃទី៣០ ខែមេសា នឹង
បញ្ចប់នាថ្ងៃទី៣ ខែឧសភា ជាមួយនឹងចំនួនរថយន្តមិនច្រើនជាង៣០គ្រឿងនោះទេ។ ការចំណាយ
សំរាប់រថយន្តនិមួយ និងអ្នកចូលរួម២នាក់ គឺប្រហែល ពី ៨០០០-១០.០០០ដុល្លារអាមេរីក។ ប៉ុន្តែ
ដោយមូលហេតុមួយចំនួន ដូច្នេះដំណើរករណ៍រត្រូវផ្អាកមួយរយៈសិន។

ថ្មីៗនេះ តាមសេចក្តីប្រកាសរបស់គណៈចាត់តាំង “Car & Passion 2012”​ ដំណើរការរថយន្តទំនើប
ឆ្នាំនេះ នឹងត្រូវបានធ្វើឡើងក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី៣០ខែសីហាឆ្នាំ២០១២។​

ទោះបីជានៅសល់ ២ខែទៀត ក៏ប៉ុន្តែគណៈចាត់តាំងរបស់ក្រុមរថយន្តទំនើបវៀតណាម បានរៀប
ចំយ៉ាងប្រញាប់នឹងប្រុងប្រយ័ត្នបំផុតសំរាប់ដំណើរការនេះ។ ថ្មីៗនេះ រថយន្តទំនើបដែលចូលរួមក្នុង
ព្រឹតិការណ៍ Car & Passin បានជួបជុំគ្នាលើកដំបូងនៅទីក្រុងហូជីមីញ។ ក្នុងនោះមានវត្តមានរបស់
ពួក “តារាៗ” ដូចជា Lamborghini Aventador LP700-4,Gallardo, BMW M650i, Audi R8 និង Ferrari F430 ។ល។

ជាពិសេស ក្រៅពីក្រុមរថយន្ដទំនើបនេះ គេក៏ប្រទះឃើញក្រុមកំពូលម៉ូតូ ស្រស់ស្អាតដែលមាន
តែមួយ។ តាមប្រភពព័ត៌មានមួយចំនួនបានឲ្យដឹងថា ពួកម៉ូតូនេះ នឹងមានភារកិច្ចនាំភ្លូវក្នុងដំណើរ
ការពីទីក្រុងហូជីមីញទៅដល់ដានាំង។

 

ដោយ៖ មិនា
ប្រភព៖ XWheelTV


Tags: Car & Passion vietnam car race