CamNews

ប្លែកៗ 

ចេកមួយដើមមានផ្លែជាង ពីររយស្និត និងប្រវែងជាងពីរម៉ែត្រ

បន្ទាប់ពីរយៈពេល ៥ខែចេញត្រយូង ចេកមួយដើមរបស់កសិករម្នាក់ បានបញ្ចេញផ្លែរហូត
ដល់ ២០០ស្និត និងមានប្រវែងជាង ២ម៉ែត្រ ហើយវានៅតែបន្ដចេញផ្លែ។

រយៈពេលជាច្រើនថ្ងៃមកនេះ ប្រជាជនជាច្រើនបាននាំគ្នាមកកាន់ផ្ទះរបស់លោក Pham Duc
Vuong ដែលមានទីលំនៅ នៅក្នុងភូមិទី ២ ឃុំ Thanh Ha ស្រុក Thanh Chuong ខេត្ត Nghe
An ប្រទេសវៀតណាម ដើម្បីស្វែងយល់ពីចេកមួយស្ទងដែលមានប្រវែងរហូតជាង ២ម៉ែត្រ
និងមានផ្លែដល់ទៅ ជាង ២០០ស្និត។

លោក Pham Duc Vuong បានអោយដឹងថា គាត់បានដាំចេកនេះកាលពីជាងមួយឆ្នាំមុន។
ក្រោយពីដាំ គាត់មិនបានថែទាំជាពិសេសនោះទេ ប៉ុន្ដែកាលពី ៥ខែមុន ចេកនេះបានចេញ
ត្រយូង ហើយវាកាន់តែវែងពីមួយថ្ងៃទៅមួយថ្ងៃ៕





ដោយ ៖ សូរីយ៉ា
ប្រភព ៖ k14

Tags: strange unbelievable vietnam banana