នៅពេលថ្ងៃបញ្ចប់នៃភពផែនដី(តាមការប៉ាន់ស្មានគឺថ្ងៃទី២១/១២/២០១២) កាន់តែខិត
ជិតមកដល់ មានមនុស្សជាច្រើនព្រួយបារម្ភ និងបានគិតរកនូវកន្លែងមានសុវត្ថិភាពណា
មួយសំរាប់ជ្រកកោន។
មនុស្សជាច្រើនបានគិតដល់ការតោងឡើងភ្នំ ជីករូងក្រោមដី ជ្រកពូនក្នុងបន្ទាយណាមួយជាដើម។
ដោយការមើលឃើញនូវការព្រួយបារម្ភនេះ ក្រុមអ្នកវិនិយោគជាច្រើនបានសាងសង់នូវអគារជាច្រើន
ដើម្បីជួយមនុស្សឲ្យនៅមានឱកាសរស់ ឆ្លងផុតថ្ងៃបញ្ចប់នៃភពផែនដី។ ខាងក្រោមនេះគឺជាគំរូអគារ
ទាំង៥ ដែលមានប្រយោជន៍នៅពេលមានករណីមហន្តរាយកើតឡើង។
Survival Condo
នេះគឺជាអគារខ្ពស់មួយកំពុងតែធ្វើការសាងសង់ឡើង ដូចជារូងលាក់ខ្លួននៅក្រោមដី នៅ Kansas
សហរដ្ឋអាមេរិច។ អគារនេះមានចំនួន ១៥ជាន់ហើយអាចជ្រកកោនបានពី ៣៦នាក់ដល់ ៧០នាក់
ក្នុងរយះពេលជាង ៥ឆ្នាំ។ ក្នុងមួយជាន់អាចផ្ទុកមនុស្សបានពី ៦ដល់១០នាក់។ ក្នុងអគារនេះផងដែរ
មាន អាងហែលទឹក សួនច្បារ ក្លឹបហាត់ប្រាណ បន្ទប់រៀន បណ្ណាល័យ រោងភាពយន្ត បន្ទប់សុខាភិ-
បាល មានកាមេរ៉ាការពារសុវត្ថិភាព...។ តំលៃលក់គឺ ១លានដុល្លារ សំរាប់កន្លះជាន់ ២លានដុល្លារ
សំរាប់មួយជាន់។
Cathedral Caves
Cathedral Caves នៅ Ojo Caliente នៅសហរដ្ឋអាមេរិច គឺជាកន្លែងលាក់កំបាំងខ្លួនដ៏អស្ចារ្យមួយ។
ទំហំផ្ទៃដី ៨២ហិចតាដ៏ធំធេងនេះមើលទៅហាក់ដូចជាវាលខ្សាច់លេចចេញនៅលើផ្ទៃដី។ កន្លែងជ្រក
កោននេះចែកចេញជា ១៤រូង និងមានផ្លូវចេញមកក្រៅពីរ មានបំរើសេវាទូរស័ព្ទ និងប្រព័ន្ធភ្លើងសំរាប់
អ្នករស់នៅផងដែរ។ ការចំណាយសាងសង់កន្លែងនេះ គឺ១,៥លានដុល្លារ។
Campbell Cliffs
Campbell Cliffs បានសង់ឡើងនៅលើចំណោតភ្នំនៅរដ្ឋ Arizona សហរដ្ឋអាមេរិច។ ការរួមផ្សំគ្នានឹង
រូងមួយ ដែលការពីមុនគេប្រើសំរាប់ស្វែងរកមាស និង mica តំបន់នៃផ្ទះនេះក្លាយជាតំបន់ជ្រកកោន
ដ៏មានសុវត្ថិភាពមួយ។ ថ្លៃចំណាយនៃការសាងសង់ផ្ទះនេះ គឺ១៥,៩លានដុល្លារ។
Swiss Chalet
នេះគឺជាកន្លែងគួរឲ្យចាប់អារម្មណ៍សំរាប់មនុស្សដែលចង់មានជីវិតរស់ ក្នុងករណីកើតមានថ្ងៃបញ្ចប់
នៃភពផែនដី។ ផ្ទះនេះគឺជាសណ្ឋាគារមួយនៅឯតំបន់សំរាកកាយ Zermatt ប្រទេសស្វីស។ ផ្ទះនេះ
ឡោមព័ទ្ធដោយភ្នំនៅជុំវិញ និងមានឈើគ្រប់គ្រាន់ សំរាប់រក្សានូវភាពកក់ក្តៅដល់អ្នករស់នៅ ដែល
មិនចាំបាច់ចេញទៅក្រៅក្នុងរយះពេលមួយដ៏យូរ។ នៅក្នុងសណ្ឋាគារនេះក៏មានបន្ទប់ហាត់ប្រាណ
និងរូងដាក់ស្រាផងដែរ។
បន្ទាយ Round
បន្ទាយ Round គឺជាបន្ទាយបុរាណប្រវត្តិសាស្រ្តល្បីល្បាញមួយនៅ Glouchestershire, ប្រទេស
អង់គ្លេស។ ក្រោយពីពេលក្រុមហ៊ុន De Matos Ryan ធ្វើការអភិវឌ្ឈន៏ បន្ទាយនេះក្លាយទៅជាផ្ទះ
ដ៏ទាន់សម័យមួយ ដែលមានបន្ទប់គេង៤ នៅក្រោមដី។ ការរចនានៅក្រោមដី ជួយឲ្យផ្ទះសន្សំ
សំចៃថាមពលថែរក្សាកំដៅ និងធ្វើឲ្យត្រជាក់ស្រួល។ ក្នុងករណីកើតមានគ្រោះមហន្តរាយផ្នែក
ខាងក្រោមនៃផ្ទះនេះត្រូវបានបិទយ៉ាងជិត ដើម្បីការពារអ្នកឈ្លានពាន៕
ដោយ៖ សិលា
ប្រភព៖ zing