អង្គការណាសា (Nasa) ៖ បេសកម្មក្នុងការបញ្ជូនយានរបស់អង្គការមួយនេះ ដែលមាន
ឈ្មោះថា Rower ក្នុងការចុះចតដោយសុវត្តិភាព ក៏ដូចជាផ្តិតយកនូវរូបភាពនៃ The Red
Planet ត្រូវបានបញ្ជប់បន្ទាប់ពីបានចំណាយពេលវេលាដល់ទៅជាង 8 ម៉ោងកន្លះនឹងមាន
រយៈចំងាយឆ្ងាយពីផែនដី 352 លានម៉ៃល៍ (Miles) ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការចុះចតដោយសុវត្ថិភាពនៅលើភពមួយនេះ យានដែលត្រូវ
បានបញ្ជូនទៅដោយអង្គការណាសា ក៏បានផ្តិតយកនូវរកភាព ក្នុងអំឡុងពេលដែលបានទៅដល់
នៅក្នុងថ្ងៃដំបូង ពោលគឺវាបានផ្តិតយកនូវទិដ្ឋភាពរួមនៅលើភពមួយនេះ ខណៈពេលដែលបរិយា
កាសនៅទីនោះក៏កំពុងតែចុះអ័ព្ទ។
លើសពីនេះទៅទៀត បើយោងតាមសម្តីលោក Mike Watkins ដែលជាអ្នកគ្រប់គ្រងទូទៅក្នុងបេស
កម្មលើកនេះ បាននិយាយបញ្ជាក់អោយដឹងថា សព្វថ្ងៃនេះ អង្គការណាសាបានចាប់ផ្តើមរៀបចំនូវ
យានរបស់ខ្លួនមួយដែលមានឈ្មោះថា The Rover ក្នុងការបំពេញនូវបេសកម្មរបស់ខ្លួន ហើយ
បេសកម្មមួយចំនួនក៏ត្រូវបានបញ្ចប់ជាបន្តបន្ទាប់ ស្របពេលដែលបេសកម្មផ្សេងៗទៀត ទើបតែ
បានចាប់ផ្តើមតែប៉ុណ្ណោះ។
គួររំឮកផងដែរថា The rover ត្រូវបានគេផលិតឡើងបានយ៉ាងល្អឥតខ្ចោះ ស្របពេលដែលវាបាន
បំពាក់នូវប្រព័ន្ធ ក៏ដូចជាបច្ចេកវិទ្យាទំនើបៗ ដែលបានចំណាយប្រាក់ដល់ទៅ $2.5 Billion នឹងត្រូវ
បានពិនិត្យយ៉ាងល្អិតល្អន់មុនពេលដែលបញ្ជូនទៅបេសកម្មរបស់ខ្លួន ។ ដើម្បីអោយជ្រាបកាន់តែ
ច្បាស់ ថាតើ ដំណើរចុះចតនៃយានរបស់អង្កការណាសា នៅលើភព The Red Planet មានការលំ
បាក ក៏ដូចជា មានសុវត្ថិភាព នឹងមានទិដ្ឋភាពយ៉ាងណានោះ សូមតាមដានទស្សនានូវវីដេអូពីរ
ខាងក្រោមនេះដូចតទៅ ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ dailymail