CamNews

ព័ត៌មានអន្តរជាតិ 

កំពូលអ្នក ច្នៃម៉ូត ទទួលបានពានរង្វាន់ Oscar ស្លាប់បាត់បង់ជីវិត បាត់ទៅហើយ

ព័ត៌មានអន្តរជាតិ ៖ បណ្តាសារព័ត៌មាន សហរដ្ឋអាមេរិក ចេញផ្សាយ ​អោយដឹងថា កំពូលអ្នកច្នៃម៉ូត សម្លៀកបំពាក់ ដែលធ្លាប់ទទួលបានពានរង្វាន់ Oscar លោក de la Renta បានស្លាប់បាត់បង់ជីវិតបាត់ ទៅហើយ ក្នុងវ័យ ៨២ ឆ្នាំ ។

សេចក្តីរាយការណ៍ ពីទំព័រប៊ីប៊ីស៊ី អោយដឹងថា លោក de la Renta ក៏ធ្លាប់បានធ្វើការច្នៃម៉ូតជាពិសេស សម្រាប់បេក្ខភាព First Lady របស់សហរដ្ឋអាមេរិក Jackie Kennedy និង Hillary Clinton ជាដើម។គួរ បញ្ជាក់ថា នាពេលថ្មីៗនេះ លោកតា De La Renta គឺ    បាន ច្នៃម៉ូត  ឈុត  រៀបអាពាហ៍ពិពាហ៍ Amal Clooney តែជាអកុសល កាលពីអំឡុងឆ្នាំ ២០០៦ កន្លងទៅ លោកតា ត្រូវបានក្រុមគ្រូពេទ្យ ធ្វើរោគវិនិ ច្ឆ័យនឹងបានរកឃើញ ជម្ងឺមហារីក ។


ឆ្នាំកំណើត ១៩៣២ នាទឺកដី សាធារណរដ្ឋ ដូម៉ាណិក លោកតា  De  La Renta  បានចាកឆ្ងាយអំពីផ្ទះ ក្នុងវ័យ ១៨ ឆ្នាំទៅកាន់ទីក្រុង Madrid ប្រទេស អេស្ប៉ាញ ដើម្បីរៀន សិល្បៈគំនូរ ។ ក្នុងរយៈពេលដ៏ខ្លី លោកតា ក៏បានចាប់ផ្តើម ស្រឡាញ់ និងចូលចិត្ត បែបផែន សិល្បៈនៃការរចនាម៉ូត រហូត បានចូលខ្លួន ហ្វឹកហ្វើនដោយផ្តើមចេញពីការធ្វើកូនជាង អ្នកជំនាញរចនាម៉ូតរបស់    ប្រទេស  អេស្ប៉ាញ Cristobal Balenciaga ។

អ្វីដែលជាភាពភ្ញាក់ផ្អើល សម្រាប់ប្រវត្តិសាស្រ្តពិភពលោកនោះគឺ អំឡុងទសវត្សឆ្នាំ ១៩៦០ កេរ្តិ៍ឈ្មោះ លោកតា បានល្បីរន្ទឺ ខណៈ First Lady របស់សហរដ្ឋអាមេរិក Jackie Kennedy  ជា    ញឹកញាប់ បាន គ្រងឈុតសម្លៀកបំពាក់ ដែលគាត់បានច្នៃជាពិសេស ។ ៣ ទៅ ៤ឆ្នាំបន្ទាប់លោកតាក៏បានបង្កើតបាន នូវម៉ាកផ្ទាល់ខ្លួនតែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news USA United States Pentagon Washington