CamNews

ព័ត៌មានអន្តរជាតិ 

សង្ស័យ​ជា ISIS បុរសម្នាក់ ត្រូវចាប់ខ្លួន ខណៈស្ពាយកាំភ្លើង ២ ដើម ដើរចូលសណ្ឋាគារ

ព័ត៌មានអន្តរជាតិ ៖ ប៉ូលីស ប្រចាំទីក្រុង ប៉ារីស ប្រទេសបារាំង បានចាប់ឃាត់ខ្លួនបុរសម្នាក់ ដែល ស្ពាយកាំភ្លើង ២ដើមជាប់នឹងខ្លួន នៅឯច្រកចេញចូលសណ្ឋាគារ ជិតនៅសួនឧទ្យាន Disneyland Paris ។


ប្រភពសារព័ត៌មាន ពីទំព័រ ប៊ីប៊ីស៊ី ចុះផ្សាយ ៤ម៉ោងមុននេះឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានចាប់ ឃាត់ខ្លួននោះមានវ័យ ២៨ឆ្នាំ ដោយឡែកឈ្មោះ  ពុំទាន់ត្រូវបានគូសបញ្ជាក់នៅឡើយទេ​។ បន្ទាប់ ពីចាប់ឃាត់ខ្លួន ប៉ូលីសបានរកឃើញ គម្ពីរ Koran ក៏ដូចជា  ប្រអប់  រំសេវ ជាដើម នៅជាប់នឹងខ្លួន របស់គាត់។ កាបូបរបស់គាត់ បាននាំអោយមានការរកឃើញវត្តុតាងទាំងនោះបន្ទាប់ពីការធ្វើស្កេន នៅ ឯ សណ្ឋាគារ New York Hotel ខណៈ រូប  លោក  បង្ហាញ  វត្តមាន ច្រើន នៅ ក្នុងសួនឧទ្យាន កណ្តាលទីក្រុង ប៉ារីស ប្រទេសបារាំង ។


គួររំឮកថា ប្រទេសបារាំង កំពុងស្ថិតនៅក្នុងសភាពមានអាសន្ននៅឡើយទេ ចាប់តាំងពីមានសេច ក្តីប្រកាស អំឡុងខែ វិច្ឆិកា បន្ទាប់ពីមានការវាយប្រហារភារវកម្ម សម្លាប់យ៉ាងកក្រើក នៅកណ្តាល ទីក្រុងប៉ារីស ។ ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម ជ្រុលនិយម ISIS បាន  អះអាង ថាខ្លួននៅពីក្រោយ ការវាយ ប្រហារលើកនេះ ដែលបានសម្លាប់មនុស្ស សរុប ១៣០ នាក់​។

គួរបញ្ជាក់ថា ក្រោយពីសាកសួរចម្លើយ បុរសវ័យ ២៨ ឆ្នាំខាងលើ បន្ទាប់  ពីចាប់  ឃាត់ខ្លួន ក្រោម ប្រធានបទស្ពាយកាំភ្លើង ជាប់នៅខ្លួន បុរសវ័យ ២៨ឆ្នាំរូបនេះ អោយដឹងថា ស្ពាយ កាំភ្លើងជាប់នឹង ខ្លួនគឺដើម្បីការពារសុវត្ថិភាពខ្លួនលោកតែប៉ុណ្ណោះ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី 


Tags: Int news Breaking news World news Unt news Hot news Paris Attack ISIS