សឹង្ហបុរី ៖ មនុស្ស ៤ នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ស្រប
ពេលដែល ៣ នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន បន្ទាប់ពីមានឧបទ្ទេវហេតុគ្រោះអគ្គីភ័យបាន
ឆាបឆេះ នាវាស្ថាបនដ្ឋាន (កន្លែងសង់នាវា) មួយកន្លែងក្នុងប្រទេសសឹង្ហបុរី នេះបើតាមការដក
ស្រង់ព័ត៌មាន ពីគេហទំព័របរទេស channelnewsasia ។
គួរបញ្ជាក់ផងដែរថា ករណីខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅ នៅក្រុង Jurong
ប្រទេសសឹង្ហបុរី ហើយបើនិយាយពីមូលហេតុ ដែលបានបណ្តាលអោយមានអគ្គីភ័យមួយនេះ
បន្ទាប់ពីមានការឆេះរាលដាលពីនាវាសណ្តោងមួយ ទៅនាវាសណ្តោងមួយផ្សេងៗទៀតពេញ
តែ នាវាស្ថាបនដ្ឋាន។
ប្រភពសារព័ត៌មានដដែលបានបន្ថែមថា មកទល់នឹងពេលនេះ មន្រ្តីមានសមត្តកិច្ចក៏កំពុងតែ
ដុតដៃដុតជើង ក្នុងការចេញយុទ្ធការរបស់ខ្លួន តាមដានស៊ើបរកជនរងគ្រោះ ៣ នាក់ផ្សេង
ទៀត ដែលបានបន្តបាត់ខ្លួន៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ channelnewsasia