CamNews

ព័ត៌មានអន្តរជាតិ 

សោកនាដកម្មផ្ទុះរថយន្តកាំជ្រួច លាន់ដូចរន្ទះ ជនរងគ្រោះកើនដល់ ១៦​ នាក់ហើយ

ព័ត៌មានអន្តរជាតិ  ៖  ទំព័រសារព័ត៌មានកំសាន្តយើងខ្ញុំ ​ កាលពីថ្ងៃសៅរ៍ធ្លាប់បានចេញអត្ថបទ
ផ្សាយរួចមកហើយ ស្តីអំពី សោកនាដកម្មលាន់ដូចរន្ទះ ផ្ទុះឡានផ្ទុកកាំជ្រួច ផ្តាច់សង្ខារមនុស្ស
យ៉ាងហោច ១១ នាក់  ដោយឡែក  នាពេលនេះ បើយោងតាមទំព័រសារព័ត៌មានបរទេស CNN
បានចេញផ្សាយបន្ថែមអោយដឹងថា មកទល់នឹងពេលនេះ ជនរងគ្រោះបានកើតឡើងដល់​១៦
នាក់ហើយ ស្រពពេលដែល ១៥០ នាក់ផ្សេងទៀត បានរងរបួស។

ករណីឧបទ្ទេវហេតុខាងលើនេះ បានកើតឡើងកាលពីថ្ងៃសុក្រកន្លងទៅ ពោលគឺភាគកណ្តាល
ទីក្រុងម៉ិចស៊ិក ក៏ព្រោះតែកាំជ្រួចបាញ់ខុសគោលដៅមួយ បានរេមកបាញ់ចំឡានដែលផ្ទុកទឹក
ដោយកាំជ្រួចមួយនេះ ហើយក៏បានផ្ទុះឆេះតែម្តង។

ដោយឡែក ភ្លាមៗនោះ  ក៏មានការអន្តរាគមន៍ពីសំណាក់ភ្នាក់ងារមានសមត្តកិច្ច ដោយបាន
បញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្បែរនោះ ដើម្បីធ្វើការសង្គ្រោះជាបន្ទាន់៕


Tags: international news strange news unbelievable news pic