CamNews

តារា 

ឈិនឡុងទៅកាន់ភូមាដើម្បីផ្សព្វផ្សាយពីការប្រឆាំង អំពើជួញដូរកុមារ

លោកឈិនឡុង ដែលជាកំពូលតារាក្បាច់គុន និងជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់អង្គការសហ
ប្រជាជាតិ នឹងមកបំពេញបេសកកម្មមួយ ដើម្បីគាំទ្រ ការប្រឆាំងនឹងការជួញដូរកុមារ នៅប្រទេស
ភូមា។

មូលនិធិដើម្បីកុមារ UNICEF ​របស់អង្គការសហប្រជាជាតិ ថ្មីៗនេះបានអោយដឹងថា នៅក្នុងដំណើរ
បំពេញបេសកកម្មខាងមុខ ឈិនឡុង ជាកំពូលតារាក្បាច់គុន និងក្នុងនាមជាឯកអគ្គរដ្ឋទូតសុឆន្ទៈ នឹងមកធ្វើការជាមួយស្រសួងសន្ដិសុខសង្គម និងកម្លាំងនគរបាលពិសេស ប្រឆាំងនឹងការរត់ពន្ធ
របស់ភូមា ក្នុងរយៈពេល ៣ថ្ងៃ។

របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក ស្ដីពីអំពើជួញដូរកុមារ បានអោយដឹងថា មាន
កុមារភូមា រាប់ពាន់នាក់ ត្រូវបានបង្ខំអោយធ្វើទាហាន របស់កងទ័ពជាតិ ក៏ដូចជាកងទ័ពនៅក្នុង
មូលដ្ឋាន។

នៅមុនដំណើរបំពេញបេសកកម្មរបស់លោក ឈិនឡុង រដ្ឋាភិបាលភូមា បានចុះហត្ថលេខា ក្នុងកិច្ច
ព្រមព្រៀងមួយនៅក្នុងសប្ដាហ៍កន្លង ជាមួយអង្គការសហប្រជាជាតិ ដើម្បីហាមធ្វើការជ្រើសរើស
ទាហានកុមារ។ ទន្ទឹមនឹងនេះ ភូមា ក៏ត្រូវរំសាយទាហានកុមារ ដែលកំពុងបម្រើការក្នុងជួរកងទ័ព
ផងដែរ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: star jackie chan international news