CamNews

តារា 

ឈិនឡុង រងភាពអាម៉ាស់ ដោយសារកូនប្រុស ប្រើប្រាស់ថ្នាំញៀន

ប៉េកាំង ៖ ជាមួយនឹងការ ចោទប្រកាន់ របស់តុលាការ លើកូនប្រុស របស់លោក ក្នុងការប្រើប្រាស់ ថ្នាំញៀន កំពូលតារាសម្តែងចិន លោក ឈិន ឡុង (Jackie Chan) បាននិយាយថា លោកមានការ ខ្មាស់អៀន យ៉ាងខ្លាំង ទៅលើទង្វើកូនប្រុស របស់ខ្លួន ហើយលោកសង្ឃឹមថា កូនប្រុស របស់លោក នឹងកែខ្លួនត្រឡប់ មកដើរផ្លូវល្អវិញ នាពេលអនាគត ។

កាលពីថ្ងៃចន្ទ លោក Jaycee Chan កូនប្រុសលោក ឈិន ឡុង ត្រូវបានកាត់ទោស នៅក្នុងទីក្រុងប៉េកាំង បានសម្រេចដាក់ទោស ពីបទប្រើប្រាស់ ថ្នាំញៀន ដោយការកាត់ទោសនេះ ធ្វើឡើងក្រោយ ៣ខែបន្ទាប់ពី ចាប់ខ្លួន ។

ក្នុងកិច្ចសម្ភាសន៍ជាមួយនឹង សារព័ត៌មានស៊ិនហួ នៅថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០១៤ លោក ឈិន ឡុងបានឲ្យដឹងថា «ខ្ញុំសង្ឃឹមថា នៅថ្ងៃអនាគត កូនប្រុសរបស់ខ្ញុំ អាចក្លាយជាអ្នកនាំពាក្យ ប្រឆាំងនឹងគ្រឿងញៀន ហើយអាចប្រាប់ នូវបទពិសោធន៍ របស់ខ្លួន ទៅកាន់មនុស្ស ជំនាន់ក្រោយ» ៕

- អាន ៖ ឈិនឡុង កើតទុក្ខ ដោយសារ កូនប្រុស ខណៈព្រះរាជអាជ្ញា ចោទប្រកាន់ ពីបទ...


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Breaking news World news Unt news Hot news China Beijing Hong Kong Jackie Chan