ព័ត៌មានអន្តរជាតិ ៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាតត្រា បានចេញមកមុខ
បកស្រាយបដិសេធទាក់ទិននឹងពាក្យចចាមអារ៉ាម ដោយលោកបានសរសេរជាលាយលក្ខ័អក្សរ
នៅលើទំព័រ Twitter របស់ខ្លួនថា លោកមិនបានស្លាប់បង់ជីវិតអ្វីនោះទេ បន្ទាប់ពីមានការសាយ
ភាយពាក្យចចាមអារ៉ាមទាំងនេះ នៅលើប្រព័ន្ធអ៊ីនធើណេត ថាលោកបានស្លាប់ ក្នុងអំឡុងពេល
ធ្វើដំណើរវិលមក ឈៀងម៉ៃ ស្របពេលដែលជួបឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍នៅឯ Dubai
នេះបើយោងតាមសេចក្តីរាយការណ៍ ដែលបានចេញផ្សាយ ដោយ ទំព័រសារព័ត៌មានបរទេស
bangkokpost ។
គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញនេះ មានពាក្យចចាមអារ៉ាមជាច្រើនត្រូវបានលើកឡើង
នៅតាមបណ្តាញទំព័រសារព័ត៌មានបរទេស មួយចំនួនថាលោកថាក់ស៊ីន បានស្លាប់បាត់បង់ជីវិត
បន្ទាប់ពីតៃកុងឡានរបស់គាត់ បានរើឡើងនូវជម្ងឺបេះដូងភ្លាមៗ បណ្តាលអោយរថយន្តដែល
មានល្បឿនលឿន បើកនៅលើផ្លូវហាយវេ នាទីក្រុង Dubai ក្រឡាប់ផ្ងាជើង បន្ទាប់ពីបាត់បង់
ម្ចាស់ការនឹងបានបណ្តាលអោយលោកអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន បានស្លាប់បាត់
បង់ជីវិត។
តែបន្ទាប់ពីមានការចេញមុខស្រាយបំភ្លឺនៅលើទំព័រ Twitter នូវអ្វីដែលបាននិយាយតៗគ្នាខាង
លើនេះវាមិនមែនជារឿងពិតប្រាកដនោះទេ ពោលវាគ្រាន់តែជាការលើកឡើងលេង ក្នុងឧកាស
ថ្ងៃApril's Fool Day តែប៉ុណ្ណោះ។ "Today is April 1, or April's Fool Day, and it is normal that
people joke around for fun. ។
លើសពីនេះទៅទៀត ដើម្បីបញ្ជាក់អះអាងថា រាល់ពាក្យចចាមអារ៉ាមខាងលើមិនមែនជាការពិត
នោះ កូនប្រុសលោកថាក់ស៊ីន ឈ្មោះ Panthongtae "Oak" Shinawatra បានបញ្ជាក់យ៉ាងច្បាស់
នៅលើទំព័រហ្វេសប៊ុកថា វាគ្រាន់តែជាការប្រឌិតឡើងតែប៉ុណ្ណោះ ស្របពេលដែលរូបលោក ថាក់
ស៊ីន ឈរលើជណ្តើរយន្ត នាអាកាសយានដ្ឋានសុវណ្ណភូមិ បន្ទាប់ពីធ្វើដំណើរមកដល់ ឈៀងម៉ៃ
ពីទីក្រុង Dubai ក៏ត្រូវបានបង្ហោះពីសំណាក់កូនប្រុសរូបនេះផងដែរ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ bangkokpost