អូស្រ្ដាលី៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីថ្ងៃ ២០ ធ្នូ
ព្រឹកមិញនេះថា កុមារម្នាក់បានរើសបានប្រអប់ធំល្មមមួយ ពីក្នុងសួនច្បារ នៅក្រោយខាង
ផ្ទះរបស់គេ ដោយប្រអប់នោះ គឺជាពស់ និងពងពស់ ដែលជិតនឹងញ៉ាស់។ មិនតែប៉ុណ្ណោះ
គេបានយកប្រអប់នោះ ទៅដាក់ក្នុងទូព្យួរខោអាវ ក្នុងបន្ទប់គេងរបស់គេ ទៀតផង។
ប្រភពដដែលបានអោយដឹងថា រឿងរ៉ាវដែលហួសចិត្ដនេះ គឺត្រូវបានកើតឡើងក្នុងផ្ទះរបស់
កុមារ Kyle Cumming មានវ័យបីឆ្នាំ រស់ក្នុងតំបន់ Townsville ទីក្រុង Queensland ប្រទេស
អូស្រ្ដលី។
លោកស្រី Donna Sim ត្រូវជាម្ដាយកុមារនោះ បាននិយាយទាំងភិតភ័យថា ព្រឹកមិញនេះ គាត់
បានចូលទៅក្នុងបន្ទប់គេង របស់កូនប្រុសតូចគាត់ ស្រាប់តែគាត់បានលឺសូរសម្លែងក្រោក!
ក្រោក! នៅក្នុងទូដាក់ខោអាវ ដោយមិនអស់ចិត្ដ គាត់ក៏បានវែកមើល ស្រាប់តែក្នុងប្រអប់នោះ
មានសុទ្ធតែកូនពស់ ដែលមានចំនួនដល់ទៅ ៧ក្បាលឯណ្ណោះ។
បន្ទាប់ពីបានយកពស់ នឹងកូនពស់ទាំងនោះ ទៅកាន់សួនសត្វអភិរក្សសត្វព្រៃ អ្នកអភិរក្សសត្វ
ព្រៃបាននិយាយថា កុមារ Kyle ពិតជាមានសំណាងមែន ដែលម្ដាយរបស់គេរកឃើញសត្វពស់
នេះ មុនវាធំពេញរូបរាង បើមិនដូច្នេះទេ ពស់នោះប្រាកដជាសម្លាប់កុមារតូចនោះមិនខាន។ ពួក
អ្នកអភិរក្សសត្វព្រៃបានបន្ថែមថា ពស់នេះគឺមានឈ្មោះ Eastern brown snake ដែលជា
សត្វពស់ មានពិសកាចសាហាវបបំផុត គឺលំដាប់ទីពីរ ក្នុងពិភពលោក៕
ដោយ៖ រក្សា
ប្រភព៖ dailyamil