សិង្ហបុរី ៖ បើតាមប្រភពសារព័ត៌មានសិង្ហបុរី ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ
បានអោយដឹងថា មានយុវតីវ័យ 16 ឆ្នាំម្នាក់បានស្ម័គ្រចិត្ត ក្នុងការកោរសក់ដ៏ស្រស់ស្អាត
ត្រឹមចង្កេះរបស់ខ្លួនក្នុងនាមសប្បុរសធម៌ ដោយបានរកថវិកាបានដល់ទៅជាង $1,000
កាលពីសប្តាហ៍មុន។
គួរបញ្ជាក់ផងដែរថា យុវតីម្នាក់នេះ អាចធ្វើទៅបានក្នុងអំឡុងព្រឹត្តិការណ៍ដែលត្រូវបានរៀបចំដោយ
មូលនិធិគាំពារមហារីកកុមារដែលហៅកាត់ថា CCF ហើយព្រឹត្តិការណ៍មួយនេះត្រូវបានរៀបចំឡើង
ដើម្បីរកថវិកាជួយទ្រទ្រង់នូវមូលនិធិមួយនេះ ក៏ដូចជាជួយដល់កុមារៗរងគ្រោះដោយសារជម្ងឺមហា
រីក។
លើសពីនេះទៅទៀត បើយោងតាមរបាយការណ៍ Shin Min Daily News បានអោយដឹងថា យុវតីវ័យ
16 ឆ្នាំរូបនោះ មានឈ្មោះថា Guan Minhui ត្រូវបានប្រជាជនភាគច្រើនកោតសរសើរថា នាងមិន
ត្រឹមតែជានារីមានសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ តែនាងក៏មានបេះដូងជ្រះថ្លា នឹងបរិសុទ្ធផងដែរ។
គួររំឮកផងដែរថា យុវតីវ័យ 16 ឆ្នាំរូបនេះ អាចរកថវិកាក្នុងការជួយទ្រទ្រង់នូវមូលនិធិគាំពារមហារីក
កុមារបាន បន្ទាប់ពីនាងបានកោរសក់របស់នាងរួច ពោលគឺមានប្រជាជនភាគច្រើនបានយកថវិកា
ផ្ទាល់ខ្លួន មកអោយនាងជាថ្នូរនឹងការដូរយកផ្នែកនៃសក់របស់នាងមួយចំនួន បន្ទាប់មកនាងក៏បាន
យកថវិកាទាំងនោះទៅប្រគល់ជូន មូលនិធិគាំពារមហារីកកុមារជាបន្ត ដែលសកម្មភាពនេះ បានធ្វើ
អោយប្រជាជនភាគច្រើនមានការកើតសរសើរតៗគ្នា ហើយមកទល់នឹងពេលនេះ នាងបានរកថវិកា
ជួយដល់មូលនិធិមួយនេះ បានជាង $1,000 រួចទៅហើយ៕
ដោយ ៖ មង្គល
ប្រភព ៖ asiaone