ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស huffingtonpost ដែល
ទើបតែបានចេញផ្សាយ កាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់នៅ
សុខៗ ស្រាប់តែបានរកឃើញកូនកាំបិតតូច លេចចេញពីស្នាមរបួសក្រោយខ្នងរបស់លោក
បន្ទាប់ពីគាត់ត្រូវបានគេចាក់អោយមានរបួសនៅត្រង់នេះ កាលពីអំឡុង ៣ ឆ្នាំមុន។
គួរបញ្ជាក់ផងដែរថា បុរសម្នាក់នេះ មានឈ្មោះថា Billy McNeely វ័យ ៣២ ឆ្នាំ ជាពលរដ្ឋរស់
នៅក្នុងប្រទេសកាណាដា ។ លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបន្ថែម
អោយដឹងផងដែរថា លោក Billy ធ្លាប់មានជម្លោះវាយតប់គ្នា កាលពីអំឡុង ៣ ឆ្នាំមុន ស្រប
ពេលដែលមកទល់នឹងពេលនេះ លោកនៅតែបន្តមានអារម្មណ៍ មិនសូវស្រួលទាក់ទិននឹង
មុខរបួសរបស់លោក ដែលត្រូវបានចាក់កាលពីពេលកន្លងទៅ ខណៈពេលដែលការថត X-
rays មិនត្រូវបានធ្វើឡើងនោះទេ។
ដោយឡែក មកទល់នឹងពេលនេះ លោក Billy បានដាក់ពាក្យចោទប្តឹង នាយកដ្ឋានសុខភាព
ពីបទមិនមានការយកចិត្តទុកដាក់ខ្ពស់ បន្ទាប់ពីបានរកឃើញផ្នែកនៃចុងកូនកាំបិទក្នុងស្នាម
របួស ដែលត្រូវបានចាក់កាលពី ៣ ឆ្នាំមុន៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ huffingtonpost