CamNews

ព័ត៌មានអន្តរជាតិ 

គ្រោះថ្នាក់ ស្លាប់នៅឯព្រលានយន្តហោះ បុរសម្នាក់ ស្លាប់ជាប់គាំង នឹងរថយន្ត (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិចិន វ័យប្រមាណជាង ៥០ ឆ្នាំ កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ បានស្លាប់ បាត់បង់ជីវិត នៅឯ ស្ថានីយ៍ចំណតមួយកន្លែង នៅឯ អាកាស យានដ្ឋាន Changi  ពាក់  ព័ន្ធ ទៅនឹងការ បើករថយន្ត លាយស៊ីម៉ង់ នេះបើយោងតាមការដកស្រង់ អត្ថប ទផ្សាយ  ពី  គេហ ទំព័រ សារព័ត៌មានបរ ទេស Channelnewsasia ។

បន្ថែមពីលើនេះ​ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា   កងកម្លាំង   ការ ពារជាតិ  ស៊ីវិល សឹង្ហបុរី
The Singapore Civil Defence Force (SCDF) ត្រូវបានគេរាយការណ៍ ពី  គ្រោះថ្នាក់ មួយនេះ នៅវេលា ម៉ោង ៣ និង ០៧ នាទីរសៀល ។ ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ពីសំណាក់មន្រ្តីប៉ូលីស ក៏ដូចជាអា ជ្ញាធរប្រចាំតំបន់ ពោល បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យ ២ គ្រឿង ក៏ដូចជា រថយន្ត សង្គ្រោះបន្ទាន់មួយ គ្រឿងផ្សេងទៀត ទៅដល់កន្លែងកើតហេតុ តែផ្ទុយទៅវិញ សេចក្តី  រាយការណ៍ ពី  មន្រ្តី ចុះ អន្តរាគមន៍ អោយដឹងថា ជនរងគ្រោះ បានស្លាប់បាត់បង់ជីវិត បាត់ទៅហើយ  ដោយ ជាប់គាំងនៅកន្លែងអង្គុយបើក បររបស់គាត់ផ្ទាល់តែម្តង ។ បើតាមការអះអាង ជាជំហានដំបូងអោយដឹងថា បុរស រូបនេះ ទំនងជាបើក រថយន្តឆ្លងកាត់ របារនាំង កំពស់ទាប ដែលអនុញ្ញាតអោយតែរថយន្តធន់តូច បើកឆ្លងកាត់តែប៉ុណ្ណោះ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Int news World news Breking news Unt news Singapore Asia iPhone 6 iPhone Smartphone