យល់ដឹង៖ តាមការអោយរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ នៃអង្គការណាសា កាលពី ទី ០៣ ខែ
កញ្ញា ម្សិលមិញនេះបានអោយដឹងថា ក្រោយពីការស្រាវជា្រវលើភពព្រះអាទិត្យ ជាច្រើន
ខែមក ក្រុមអ្នកវិទ្យាសាស្រ្ដ បានរកឃើញថា ភពព្រះអាទិត្យពេលនេះ គឺមានរកកំដៅយ៉ាង
ខ្លាំង ដែលអាចមានផលប៉ះពាល់ដល់ភពផែនដីយ៉ាងខ្លាំង។
ក្រុមអង្គាណាសា បានបន្ដថា ការសិក្សាក្នុងរយៈចំងាយ ៥០០,០០០ miles ពីភពព្រះអាទិត្យ
បានអោយដឹងថា សរសៃឆ្មារតូចៗ (Filament) កំពុងមានចលនាផ្ដាច់ៗគ្នា ដែលនេះគេចាត់
ទុកថា ជារលកកំដៅមួយដែលជះឥទ្ធិពលបំផុតមកផែនដីយើង។
បើតាមការអោយដឹងរបស់ក្រុមអ្នកវិទ្យាសាស្រ្ដ បានអោយដឹងថា រលកកំដៅរបស់ភពព្រះ
អាទិត្យពិតជាផ្ដល់គ្រោះថា្នក់ដល់ មនុស្ស សត្វនៅលើផែនដីណាស់ ពោលគឺមនុស្សអាច
ទទូលជម្ងឺមួយចំនួនដូចជា ជម្ងឺភ្នែក និងមហារីកស្បែកជាដើម។ នេះវីដេអូដែលអង្គការណា
សា ថតយកបាន ដែលវាជារលកកំដៅនៅលើភពព្រះអាទិត្យ។ សូមចុចដើម្បើមើល៕
ដោយ៖ នារី
ប្រភព៖ dailymail