CamNews

ប្លែកៗ 

G-Spirits ផលិតស្រាពិសេស ស្រោចលើទ្រូង ស្រីស្អាត មុនដាក់ដប

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតស្រានៅអាឡឺម៉ង់ G-Spirits បានបញ្ចេញផលិតផលស្រា
rum, vodka និង whisky ដែលត្រូវបានផលិតឡើងដោយវិធីពិសេស គឺស្រោចលើដើមទ្រូង
របស់ស្រីស្អាតមួយចំនួន មុននឹងត្រូវបានបញ្ចូលទៅក្នុងដប។

មានការយល់ឃើញខ្លះថា Naga Chilli Vodka គឺជាស្រាដែលមានអាកុលក្ដៅបំផុតក្នុងពិភព
លោក ប៉ុន្ដែ នោះគឺយុគសម័យ មុនការចា​ប់កំណើតរបស់ G-Spirits ។ Alexa Varga ជានារី
ដ៏សិចស៊ី និងជាអ្នកដែលបានទទួលជ័យជំនះនៅក្នុងការប្រកួត Playmate of the Year 2012
របស់ Hungary រួមនឹងអ្នកបង្ហាញម៉ូដដ៏ស្រស់ស្អាត ២នាក់ផ្សេងទៀត នឹងត្រូវធ្វើការស្រោច
ស្រាឡើងលើដើមទ្រូងរបស់ខ្លួន នៅមុនពេលស្រាទាំងនេះត្រូវបានគេបញ្ចូលទៅក្នុងដប។


ស្រា rum, vodka និង whisky នឹងត្រូវយកមកស្រោចលើដើមទ្រូងស្រីស្អាត
មុនពេលបញ្ចូលក្នុងដប
បច្ចុប្បន្ន ព័ត៌មានស្ដីពីរបៀបបញ្ចូលស្រាទៅក្នុងបដបែបណា បន្ទាប់ពីត្រូវបានស្រោចលើដើម
ទ្រូងរបស់ស្រីស្អាតនោះ មិនទាន់ត្រូវបានបង្ហើបអោយដឹងនៅឡើយ។ ប៉ុន្ដែតម្លៃរបស់វាត្រូវ
បានគេបង្ហើបអោយដឹងថា គឺចាប់ពី ១៥០ ទៅ​ ១៨០ដុល្លារក្នុងមួយដប។


ក្រុមហ៊ុនផលិតស្រានេះ បានអោយដឹងដែរថា ផលិតផលនេះត្រូវបានធ្វើឡើយទៅតាមស្ដង់ដា
អនាម័យ និងមិនបំពានលើផលប្រយោជន៍របស់អតិថិជន។ ប្រភេទស្រានេះក៏ត្រូវបានផលិត
ក្នុងចំនួនកំណត់ ប៉ុន្ដេ G-Spirits នឹងផលិតបន្ថែមទៀតប្រសិនមានតម្រូវការកាន់តែច្រើន៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ K14

Tags: G-Spirits naked breasts girl rum vodka