ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ ពីក្រសួងសុខាភិបាលថៃ គូសបញ្ជាក់ព្រឹកថ្ងៃច័ន្ទម្សិលមិញនេះ ឲ្យ ដឹងថា អាជ្ញាធរប្រទេសថៃ បានសម្រេចរក្សាមនុស្ស ៣២ នាក់ ឲ្យនៅដាច់ដោយឡែក ពីសាធារណ ជន ក្នុងប្រតិបត្តិការ ការពារការរាលដាលវីរុសផ្លូវដង្ហើមពីតំបន់មជ្ឈឹមបូពាហ៍ Mers ។
អគ្គនាយកគ្រប់គ្រងទូទៅ នៃនាយកដ្ឋានគ្រប់គ្រងជម្ងឺឆ្លងប្រទេសថៃ លោក Amnuay Gajeena ឲ្យ ដឹងថា វីរុសផ្លូវដង្ហើមពីតំបន់មជ្ឈឹមបូពាហ៍ Mers ត្រូវបានគេរកឃើញសាជាថ្មី ជាលើកទី ២ នៅលើ ខ្លួនបុរសវ័យចំណាស់ ៧១ នាក់ឆ្នាំម្នាក់ ជាជនជាតិអូម៉ង់ធ្វើ ដំណើរ ដែល បាន ធ្វើដំណើរមកដល់ ទឹកដីទីក្រុងបាងកក ប្រទេសថៃ។ ប្រភពបន្តឲ្យដឹងថា កូនប្រុស របស់គាត់ រួមអ្នកបើកបរតាក់ស៊ី បុគ្គលិកសណ្ឋាគារ និងភ្ញៀវទេសចរ ដែលបានធ្វើដំណើរ រួមគ្នាជា មួយនឹង បុរសវ័យចំណាស់ខាង លើ ត្រូវបានអាជ្ញាធរ ប្រទេសថៃ សម្រេច រក្សា ទុក ឲ្យនៅដាច់ ដោយឡែក ពីសាធារណជន រយៈ ពេល ២សប្តាហ៍ ដើម្បីធានាឲ្យបានការការពារ ការរាល ដាល និង តាម ដានស្វែងរក ថាតើ មាន ករណីឆ្លងជម្ងឺ Mers ឬក៏យ៉ាងណា ។ មិនត្រឹមតែប៉ុណ្ណោះ មនុស្ស ៨ នាក់ផ្សេងទៀត ដែលធ្លាប់ប្រា ស្រ័យទាក់ទងនឹងបុរសជនជាតិអូម៉ង់ខាងលើ ក៏ត្រូវបានរក្សា អោយ នៅដោយឡែក ពីសាធារណ ជនដូចគ្នាដែរ។
លោក Amnuay បំភ្លឺដល់សារព័ត៌មាន រ៉យទ័រ ឲ្យដឹងថា ពួកយើងកំពុងតែស៊ើប អង្កេតទ្រង់ទ្រាយធំ ដូច្នេះទំនងជាបេក្ខភាពមនុស្សច្រើននាក់ផ្សេងទៀត ត្រូវរក្សា ទុក ឲ្យ នៅដាច់ដោយឡែក ពីគេ ជា បន្តទៀត។ លោក Amnuay បុរសវ័យចំណាស់ ជនជាតិ អូម៉ង់ បច្ចុប្បន្នភាព មានអាការៈគ្រុនក្តៅ ក្អក និង ដកដង្ហើមខ្សោយ។
របាយការណ៍ បញ្ជាក់ឲ្យដឹងថា ភាគហ៊ុនសណ្ឋាគារ ក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ មានការងើប ឡើងវិញតិចតួច បើធៀបទៅនឹងការធ្លាក់ចុះយ៉ាងគំហុក ប្រធានបទ ក្តៅ ជម្ងឺឆ្លង Mers ដែលបាន រកឃើញជាលើកដំបូង អំឡុងខែ មិថុនា នៅក្នុង ប្រទេសថៃ ពោល រកឃើញ បុរសវ័យចំណាស់ ដូចគ្នា ជនជាតិអូម៉ង់ដូចគ្នា តែមានវ័យ ៧៥ ឆ្នាំ បានរកឃើញ ថា បានឆ្លងជម្ងឺ Mers ចូលមកកាន់ ទឹកដីប្រទេសថៃ ជាលើកដំបូង កាលពីឆ្នាំកន្លងទៅនេះ ។
គួររំឮកថា វីរុសផ្លូវដង្ហើម Mers ត្រូវបានរកឃើញឆ្លង មក មនុស្សជាលើកដំបូង អំឡុងឆ្នាំ ២០១២ នៅក្នុងប្រទេស អារ៉ាប់ ប៊ីសាអ៊ូឌីឌ ខណៈដើមកំណើតវីរុស Mers គឺពីតំបន់ មជ្ឈឹមបូពាហ៍ ។
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រទេស ថៃ Kobkarn Wattanavrangkul ឲ្យដឹងថា វិស័យទេសចរណ៍ ប្រទេសថៃ នឹងមិនមានផលប៉ះពាល់ ពី ការផ្ទុះឡើង ករណីរក ឃើញ Mers ជាលើកទី ២ នេះ នោះ ទេ។ លោកបន្តឲ្យដឹងថា ពួកយើងគិតថា ស្ថានការណ៍ ពួកយើងអាចគ្រប់គ្រងបានហើយពួកយើង មានជំនឿជាក់យ៉ាងមុតមាំឲ្យដឹងថា នឹងមិនមានផលប៉ះពាល់ដល់ វិស័យទេសចរណ៍ ប្រទេសថៃ នោះទេ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA